ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើង អ្នកមានជំងឺយូរថ្ងៃហើយរក្សាព្យាបាលមិនជាសះស្បើយអ្នកខ្លះមានជំនឿថា ត្រូវរំដោះគ្រោះសិនបើសឹមផឹកថ្នាំព្យាបាល ។ ទម្លាប់នេះគេតែងតែរកគ្រូហោររមើលហេតុការណ៍ តើជំងឺនេះបណ្តាលមកពីអ្វី ? តើមានគ្រោះថ្នាក់យ៉ាងណា ?ក្រោយពីបានដឹងហើយគេក៏រៀប ទៅតាមរបៀបដែលគ្រូហោរបានប្រាប់ ។ បើត្រូវសូត្រមន្តរំដោះគ្រោះគេក៏ត្រូវធ្វើ តាមនោះ ។
ទម្លាប់នេះ ក៏គេរៀបទៅតាមមូលដ្ឋាន រៀងៗខ្លួនអាស្រ័យអាចារ្យដែលធ្លាប់រៀប មិនដូចគ្នាទាំងស្រុងទេ ខ្លះប្រើប្រដាប់ប្រដាច្រើនខ្លះប្រើប្រដាប់ប្រដាតិច អាស្រ័យតាមធនធានរបស់អ្នកជំងឺ ។
រណ្តាប់ផ្សេងៗនៃការលើករាសីមានរៀបគ្រឿងពុទ្ធាបូជាមានបាយសីប៉ាក់ឆាម១ គូ ស្លាធ័រ១គូ ទឹកអប់១គូ ធូប៥ ទៀន៥ ផ្កា៥ ។ រៀបគ្រឿងបូជាទេព្តាមាន ស្លាធ័រ៨ ទឹកអប់៨ ដាក់សងខាងអ្នកជំងឺម្ខាងបួន ។ ធ្វើពែមួយហៅថា ពែមឈូសស បណ្តោយប្រវែងមួយហត្ថអ្នកជំងឺ ទទឹងប្រវែងមួយចំអាមអ្នកជំងឺមានរៀបដាក់បាយ សម្ល ញំា ភ្លា នំចំណី ក្នុងពែតាមទំនៀម និងមានសូន្យរុបមួយដោយម្សៅ គឺជាស្នងអ្នកជម្ងឺរៀបក្នុងពែ មានប្រើឬស្បូវស្ងួត មួយក្តាប់ទុកដុតរូបនោះ ។ សំពត់ប្រវែង៤ហត្ថ អ្នកជំងឺវាល់អង្ករដោយកំប៉ុង ឬនាឡិ ឬកូនកែវ ឬចានឲ្យមានចំនួនស្មើនឹងអាយុអ្នកជំងឺ បើមានសេសថ្ងៃខែប៉ុន្មានវាល់ដាក់ទៀតឲ្យគ្រប់ ។
វាល់ទឹកអប់ មានចំនួនដូចគ្នាដាក់ក្នុងក្តីផ្តឹលធមមួយ ។ ពូនភ្នំខ្សាច់មួយដាក់នៅថាស ។ របស់ទាំងអម្បាលនេះយកទៅដាក់មុខលោកសូន្យមន្ត ។
មន្តលោកសូត្រមន្ត អាចារ្យរៀបចំសែនបញ្ចៀសគ្រោះថ្នាក់ឲ្យស្បើយល្ហើយរួចយកកភ្លើងដុតប្រើ ឬស្បូវភ្លាំងនោះថាបានដុតរូបអ្នកជំងឺរួចហើយរួចជូនពែនោះទៅតាមទិសនៃដង្ហើមថ្ងៃ ។