2019-03-30 15:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុនពេលទេសនាត្រូវ មានសុន្ទរកថាជាគំរូដូចខាងក្រោម៖
សុន្ទរកថា
សូមថ្វាយបង្គំ...............
សូមគោរព...................
ក្នុងចេតនាទាំងបីដ៏មានខ្លឹមសារ តាមលំអាននៃព្រះពុទ្ធសាសនា ឱកាសនេះជាពិធីនក្ខត្តឬក្ស ដែលមានលោក.... ជាអ្នករៀបចំពិធីបុណ្យដែលឃើញនិងយល់ច្បាស់ពីគុណូបការៈដ៏ថ្លៃថ្លារបស់មាតាបិតា ជីដូនជិតា ដែលកំពុងរស់នៅសព្វថ្ងៃផង និងដែលទំលុះកាយទំលាយខ័ន្ធទៅកាន់លោកខាងមុខផង ព្រោះហេតុថាការរស់នៅសព្វថ្ងៃកូនចៅពិតជាមានការបង្កើតតៗគ្នា ជាការបន្តវេនមែនតែបើមិនចាប់អារម្មណ៍ហាក់បីដូចជាធម្មតា ។ បើគិតពិចារណាតាមព្រះពុទ្ធដីការនៃព្រះបរមគ្រូនិងយកសម្បជញ្ញៈ មកគិតពិតជាមិនធម្មតាទេ ។ មាតាបិតា បង្កើតបុត្រធីតាបានថ្នាក់ថ្នមថែរក្សា រហូតពេញរូបរាងឡើង បើខ្វះកធម៌ទាង៤គឺព្រហ្មវិហារធម៌ពិតជាមិនអាចកើតរស់នៅបានស្រួលឡើយ ។ កាលដឹងថាមានកូនក្នុងផ្ទៃ ពីថ្ងៃណាម្តាយឪពុក ផ្សាយមេត្តាគឺចិត្ត ភក្តី ភ័យខ្លាចសត្វក្នុងផ្ទៃ ក្តៅក្រហាយ ខ្លោចផ្សារ ម៉្លេះហើយអ្វីធ្លាប់ឆ្ងាញ់ពិសាត្រូវបន្ថយអត់ទ្រាំស្រេកឃ្លាន តមថ្នមខ្លាច ជីវីតកូនមិនឃើញពន្លឺព្រះអាទិត្យនិងខ្លាចគ្មានអាការៈគ្រប់គ្រាន់ ។ល។
ករុណាអាណិតបើមានហេតុ ទុក្ខអ្វីមួយ កើតឡើងសុខចិត្តយកជីវីតខ្លួនទៅប្តូរដើម្បីបុត្រីធីតារស់បានសុខខសាន្ត ។ មុទិតា បើកូនមានសេចក្តីសុខសប្បាយហើយក៏មានភាពរីករាយសប្បាយចិត្ត និងសេចក្តីសុខរបស់កូនមិនមានចិត្តច្រណែនឈ្នានីសអ្វីបន្តិចសោះ មានតែបង្កើតស្មារតីស្រឡាញ់ថែមជួយរក្សាសេចក្តីសុខដ៏ល្អនោះឲ្យកាន់តែប្រសើរឡើង ។
ឧបេក្ខាចិត្តជាកណ្តាលមិនលំអៀងប្រកាន់មាំជាប់ជាប្រចាំ តាំងពីក្នុងផ្ទៃរហូតដល់មានគ្រួសារ បន្តកូនចៅទៀត ចិត្តមាតាបិតានៅតែផ្តល់មេត្តា ស្រឡាញ់អាណិតក្រាលស្មើជានិច្ច ដោយគ្មានភ្លេចពេលណាឡើយ ។ តែរឿងនេះជារឿងជិតពេក ស្ថិតស្ថេរពេកយល់មិនច្បាស់ខ្លះមិនបានគិតដល់ហាក់ដូចជា គ្មានប្រយោជន៍អ្វីបន្តិចសោះ ។
ចំពោះយើងខ្ញុំទាំងអស់គ្នាមានសទ្ធាជ្រះថ្លា យល់ច្បាស់តាមតម្លៃពិត ថាពិតជាដូចព្រះពុទ្ធដីកា នៃព្រះបរមសាស្តាចារ្យ ជាអគ្គបុគ្គលឯកក្នុងលោក គុណមាតាបិតា ពិតជារកវត្ថុអ្វីមិកប្រៀបផ្ទឹមពុំបានឡើយ ។
បុណ្យកើតឡើងពេលនេះ ពិតជាផុះចេញពី សណ្តានចិត្តបរិសុទ្ធនៃយើងខ្ញុំជាកូនចៅពិតៗ ។ តែមិនអាចនិងសងគុណនោះឲ្យរួចបានទេ គ្រាន់តែជាការតបស្នងនិងញុំាងកុសលឲ្យពេញបរិបូណ៍ ពិសេសញុំាងចិត្តឲ្យបរិសុទ្ធសម្រាប់ជាតិនេះ និងអនាគត់ជាតិ ។
ម្យ៉ាងទៀតដើម្បីឧទ្ទិសមគ្គផល ដល់ជីដូនជីតាញាតិការប្រាំពីរសណ្ឋានដែលទំលាយខ័ណ្ឌទៅកាន់ លោកខាងមុខហើយ សូមឲ្យលោកទទួលបាននូវមគ្គផល អំពីកិច្ចកតញ្ញូវរទិធម៌ ទាំងអាមិសទាន និងធម្មទានក្នុងពេលនេះ ដោយក្តីរីករាយ រៀងៗខ្លួន ។
ជាទីបញ្ចប់សូមប្រគេនពរ...................។
សូមជូនពរ.........................................។
បន្ទាប់មកប្រគេនយាគូព្រះសង្ឃ ថ្ងៃត្រង់វេរភត្ត និងទេយ្យទានជាកិច្ចបង្ហើយបុណ្យ ។