2019-05-21 07:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.តើពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើងដើម្បីអ្វី ?
២.តើនៅក្នុងពិធីសូត្រមន្តរំដោះគ្រោះគេរៀបរណ្តាប់អ្វីខ្លះ ?
៣. តើគេនិយាយប្រើពាក្យដូចម្តេចសម្រាប់សែនព្រេន ?
៤. តើការសូត្រធម៌គេសូត្រយ៉ាងដូចម្តេច ? ចូរនិយាយពីដំណើរការនៃការសូត្រនោះ ?
ចម្លើយ
១. ពិធីសូត្រមន្តរំដោះគ្រោះធ្វើឡើងដោយអ្នកមានជំងឺយូរថ្ងៃហើយរក្សាព្យាបាលមិនជាសះស្បើយអ្នកខ្លះមានជំនឿថាត្រូវរំដោះគ្រោះសិនសឹមផឹកថ្នាំព្យាបាល ។ ទម្លាប់នេះគេតែងរកគ្រូហោរមើលហហេតុការណ៍តើជំងឺនេះបណ្តាលមកពិអ្វី ?តើមានគ្រោះថ្នាក់យ៉ាងណា ? ក្រោយពីបានដឹងហើយគេក៏រៀបទៅតាមរបៀបដែលគ្រូហោរបានប្រាប់ ។ បើត្រូវសូត្រមន្តរំដោះគ្រោះ គេក៏ត្រូវធ្វើតាមនោះ ។
ទម្លាប់នេះ ក៏គេរៀបទៅតាមមូលដ្ឋាន រៀងៗខ្លួនអាស្រ័យអាចារ្យដែលធ្លាប់រៀប មិនដូចគ្នាទាំងស្រុងទេ ខ្លះប្រើប្រដាប់ប្រដាច្រើន ខ្លះប្រើប្រដាប់ប្រដាតិចអាស្រ័យតាមធនធានរបស់អ្នកជំងឺ ។
២. មានរណ្តាប់ដូចជា៖
មុនលោកសូត្រមន្ត អាចារ្យររៀបចំសែនបញ្ចៀសគ្រោះថ្នាក់ឲ្យស្បើយល្ហើយ រួចយកភ្លើងដុតប្រើ ឬស្បូវភ្លាំងនោះ ថាបានដុតរូបអ្នកជំងឺរួចហើយរួចជូនពែនោះទៅតាមទិសនៃ( ពិធីប្រាប់ទិសមានខាងមុនហើយ ) ។
៣. ក្នុងការសែនព្រេនគេមានការប្រើពាក្យដូចជា៖
អញខ្ញុំសូមអញ្ជើញទេវតា ព្រហបរមមេសូរ ពិស្ណុការ ព្រះម្រឹត្យូវ ព្រះកាល ព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៏ ព្រះរាហ៊ូ ព្រះកេតុ ទើបអាញខ្ញុំអញ្ជើញព្រះរាមទិសអាគ្នេយ៍ ព្រះលក្ខណ៍ ទិសទក្សណ រាពណ៍ ទិសនីរតី សិដា ទិសបស្ចឹម ជតាយុ ទិសពាយ័ព្យ ហនុមាន ទិសឧត្តរ ពិភេក ទិសឦសាន សូមអស់លោកអញ្ជើញមកយកក្រយាបូជា អាញខ្ញុំសូមស្មាលទោសអ្នកហោង ។
ទោះបីជំងឺ ឈឺក្បាលឈឺត្បូង ឈឺកឈឺទ្រូង ឈឺត្រចៀកឈឺសព្វសារពាង្គកាយផ្សេងៗ ក៏សូមស្មាលាទោស ។
ម្យ៉ាងទៀត ទោះបីរមួតមួលចុកចាប់ឆួលក្អួតចង្អោរឈឺច្បាក់ ចុកចាប់សាច់សួតស្ងួតកខាតស្លាក់ ខះទឹកមាត់ជាដើម ។ ល។ ក៏សូមអញ្ជើញអ្នកមករំដោះគ្រោះជំងឺដម្កាត់រោគាឲ្យវិនាសបាត់សូន្យ ។
បពិត្រអស់លោក វឹងថ្វាត់ ទៅដោយស្ថានទីទៃៗ ហោងឧមៈនមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស ហុលោ ហុលោស្វាហាយ ចង្រៃចេញទៅ ។
លំដាប់តមក ពិធីសូត្រមន្តយោងគ្រោះតាមទម្លាប់ ។
៤. ចំនុចមួយចំនួនគួរយកចិត្តទុកដាក់បុរាណលោកសូត្រតាមឆ្នាំនីមួយៗមានធម៌មួយៗគឺ៖
ឆ្នាំជូត សូត្រធម៌ កស្សប
ឆ្នាំឆ្លូវ សូត្រធម៌ មោគ្គល្លាន
ឆ្នាំខាល សូត្រធម៌ ជីវទានឬធជគ្គបរិត្ត
ឆ្នាំថោះ សូត្រធម៌ ចន្ទបរិត្ត
ឆ្នាំរោង សូត្រធម៌ មហាមេត្រី
ឆ្នាំម្សាញ់ សូត្រធម៌ ធម៌ចក្ក
ឆ្នាំមមី សូត្រធម៌ មហាសម័យ
ឆ្នាំមមី សូត្រធម៌ ឥសិគិលិ
ឆ្នាំវក សូត្រធម៌ អាដានាដិយសូត្រ
ឆ្នាំរកា សូត្រធម៌ វិជ្ជាភាគីនោ
ឆ្នាំច សូត្រធម៌ អភិណ្ហប្បច្ចវេក្ខណៈឬអជ្ជ
ឆ្នាំកុរ សូត្រធម៌ គិរីមានន្ទសូត្រ ។
ចំពោះកន្លែងខ្លះ ដោយលោកមិនសូវចាំធម៌ គេសូត្រតែត្រឹមអត្ថិឥមស្មី... ។