ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅចុងគម្ពីរឧបរិស័ទ គឺចុងវេទ គេចាប់ផ្តើមមានជំនឿលើព្រះព្រហ្មថាជាអាទិទេពសាងលោក ឬបង្កើតលោកមាន ៖ ទឹក ដី ភ្លើង ខ្យល់ រួមទាំងធម្មជាតិទាំងឡាយផង ។ ប៉ុន្តែការបង្កើតរបស់ព្រះព្រហ្មមិនជប់ឱ្យកើតឡើងទេគឺភាវៈទាំងឡាយកើតឡើងដោយភាគល្អិតល្អន់បរិសុទ្ធដែលហៅថា “ព្រហ្ម័ន” ជាព្រលឹងសាកលឬមេព្រលឹង ។ ហើយនៅក្នុងព្រលឹងធំនេះមានព្រលឹងតូចល្អិតនៅរួមជាមួយហៅថា “ អាត្ម័ន” ។ គេអាចប្រៀបប្រដូចធាតុព្រហ្ម័ន និងធាតុអាត្ម័នជាធាតុតែមួយដូចគ្នា (ឯកសភាវៈ) ទៅនឹងទឹក ។ ចំពោះទឹកទាំងនោះមាន សមុទ្រ បឹង ទន្លេ ភ្លៀង សន្សើម ....។ ប្រសិនបើយើងពិនិត្យវដ្តនៃទឹក បើកាលណាទឹកទាំងនោះបែកចេញពីសមុទ្រហើយមិនងាយវិលទៅសមុទ្រវិញទេ គឺត្រូវឆ្លងកាត់វដ្តទឹកនេះសិន ប៉ុន្តែនៅទីបំផុតវានឹងត្រឡប់ទៅរកសមុទ្រវិញដាច់ខាត ហើយសកម្មភាពនេះកើតឡើងដដែលៗ ។ យ៉ាងណាមិញក្នុងការបង្កើតភាវៈមនុស្ស ឬសត្វអាត្ម័នដែលបានដាច់ពេញពីព្រហ្ម័នហើយបានទៅសណ្ឋិតក្នុងរូបកាយកើតឡើង ដោយផ្សំផ្គុំធាតុទឹក ដី ភ្លើង ខ្យល់ ។ មនុស្ស សត្វកើតឡើងហើយត្រូវស្លាប់ទៅវិញនៅទីបំផុត ។ ប៉ុន្តែស្លាប់តែរូបកាយឯអាត្ម័នមិនស្លាប់ទេ ។ អាត្ម័នវិលចេញពីរូបើកាយមួយទៅរូបកាយមួយទៀត មិនចេះអស់មិនចេះហើយ នេះហើយហៅថាសំសារៈ (វដ្តសង្សា) ហើយឧបសគ្គដែលនាំឱ្យអាត្ម័ន មិនងាយបានវិលទៅជួបព្រហ្ម័ន វិញគឺកម៌ននេះឯង ។ ដូច្នេះកម៌នត្រូវគ្នានឹងកម្មផលសម្គាល់ពីអំពើល្អ ឬអំពើអាក្រក់តាមផ្លូវកាយក្តី វាចាក្តីចិត្តក្តី ។