2019-04-01 16:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យសាសនា គឺជាពាក្យប្រើក្លាយពីពាក្យសាសនៈ ។ តាមន័យដើមក្នុងវចនានុក្រមខ្មែរគឺ ៖ សាសនៈ (សៈន៉ៈ) ពាក្យបណ្តាំ ពាក្យប្រៀបប្រដៅពាក្យបង្គាប់ ការប្រកាសប្រាប់ ។ ដូច្នេះសាសនាមានន័យថា ជាពាក្យបណ្តាំទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយក្នុងលោក ។ អត្ថន័យនៃពាក្យសាសនា ឬលទ្ធិសាសនាពុំមែនស្ថិតនៅលើការជឿ ការបញ្ញតិសីលធម៌ ឬការគោរពប្រតិបត្តិប៉ុណ្ណោះទេ គឺត្រូវឆ្លុះបញ្ចាំងពីសច្ចភាពពិតក្នុងសង្គមហើយទ្រទ្រង់ដោយអង្គការណាមួយជាពិសេស ដើម្បីសាសនា ឬលទ្ធិសាសនានោះ មានស្ថេរភាពតាំងនៅ រក្សាតម្លៃ ឬសុពលភាពត្រូវបានគេយកទៅប្រតិបត្តិជាអង្វែងរហូតទៅ ។