Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពេលរៀបអាពាហ៍ពិពាហ៍គេត្រូវ៖

១. ព្រលឹមធ្មាយ ឬមហា ( ភាគច្រើ​នមហា )ចូលទៅសុំអនុញ្ញាតពីលោកមេបា ។

  • សូមទានខ្ញុំបាទ ....មហាទេព មហាមន្រ្តី មហាភក្តី ទាំងបីនាក់ព្រមទាំងអ្នកមុខ អ្នកការ ចូលប្រតិបត្តិ លោកមេបា សូមផ្លូវលោកដើរ សូមជណ្តើរឡើង សូមផ្ទះលោកនិយាយការ ។
  • លោកមេបាអនុញ្ញាត
  • មហាបន្ត..... សុំដីសង់រោងផ្កាស្លា រោងការ និងរោងដាំបាយ
  • លោកមេបាអនុញ្ញាត
  •  មហាបន្ត....​សុំវាលលែងក្របី សុំព្រៃកាប់ឈើសង់រោង រកអុសសុំត្រពាំងដងងទឹក... ( ត្រង់ចំនុចនេះលោកមេបានិយាយម្តងមួយវគ្គៗ )  ។

កាលបើលោកមេបា អនុញ្ញាតសព្វគ្រប់ហើយ មហាសូមដកខ្លូនចុះទៅជម្រាបអាចារ្យតាមដំណើរ ។

២. អាចារ្យកាលបើជ្រាបហើយត្រូវមើលដីសង់ តាមខែ ត្រង់ណារោងផ្កាស្លា ត្រង់ណារោងការ ត្រង់នារោងដាំបាយ​ ។

៣. កំណត់ទីកន្លែងបានហើយអាចារ្យអុជទៀនធូប សុំទឹកសុំដីសុំសង់រោង ពីភូមិកព្រះធរណីអ្នករក្សាទឹកដី ។

៤. អ្នកធ្វើរោងតាមបញ្ជាអាចារ្យ

៥. ល្ងាចមហាទាំងបី ( ឥលូវឃើញតែម្នាក់ទេ ) ឯកូនមហាទាំងពីរនាក់​ប្រុសទាំងពីអ្នក ឬកូនធ្មាយទាំងពីរនាក់ស្រីទាំងពីរអ្នក ( ឥលូវឃើញពីដែរតែប្រុសមួយស្រីមួយ ) ។ ព្រមទាំងអ្នកមុខអ្នកការចូលទៅសុំគាល់លោក មេបាសុំអនុញ្ញតពិធីចូលរោង គោះគងទូងភារី កូតទ្រ ផ្លុំប៉ី ដេញចាប៉ី ដេញសាដៀវ ប្រគុំតន្រ្តីតាមប្រពៃណី សុំលោកមេបាកុំភ្ញាក់ផ្អើល ។

  • លោកមេបាអនុញ្ញាហើយ
  • មហាត្រឡប់មករោងវិញ ជម្រាបលោកអាចារ្យថា លោកមេបាព្រមហើយ
  • លោកអាចចារ្យបញ្ជាអោយក្រាលកន្ទេលដាក់ខ្នើយ ក្រាលសំពត់ពីលើខ្នើយ បែរមុខទៅរកកម្លាំងថ្ងៃ  ។ អាចារ្យរៀបផ្លែឈើ បាយសម្លអុជទៀនធូប ផ្កាភ្ញី រួចអោយភ្លេងលេងបទហោមរោង ។ បន្ទាប់មកទៀតអាចារ្យបួងសូងសុំមេមត់ចាស់ស្រុក ភូមិករព្រះធរណីពពួកទេវតាអោយជួយផ្តល់សេចក្តីសុខសេចក្តីសម្រើនដល់ពិធីមង្គលការនេះ ។

៦. ពេលយប់មហាទាំងបីទៅសុំគាល់លោកមេបា សុំអនុញ្ញាតគាល់ការពិធីមង្គលការនេះ ធ្វើអ្វីខ្លះទៅខាងមុខ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login