១.ដូចម្ដេចដែលហៅថាមូលដ្ឋានគ្រឹះនៃការដឹកនាំ ?
២.តើទំនាក់ទំនងលើកទឹកចិត្តមានអ្វីខ្លះ ?
៣.តើទឹកចិត្តនិយោជិកជាអ្វី ?
៤.តើមធ្យោបាយអ្វីសំរាប់វាស់ស្ទង់ទឹកចិត្តនិយោកជិក?
៥.ដូចម្ដេចដែលហៅថាការជំរុញលើកទឹកចិត្ត ?
៦.តើការជម្រុញលើកទឹកចិត្តមានផលប្រយោជន៍អ្វីខ្លះ ?
៧.តើប្រភេទនៃការជម្រុញលើកទឹកចិត្តមានប៉ុន្មាន?ចូរៀបរាប់?
៨.តើមនុស្សត្រូវការបំពេញសេចក្ដីត្រូវការរបស់ខ្លូនមានប៉ុន្មាន?ចូលរៀបរាប់តាមឋានុក្រម?
៩.ដូចម្ដេចដែលហៅថាភាពជាអ្នកដឹកនាំ ?
១០.តើចរិកលក្ខណៈនិងលក្ខណៈពិសេសរបស់អ្នកដឹកនាំមានប៉ុន្មាន ?ចូលរៀបរាប់?
១១.តើរចនាបទអ្នកដឹកនាំមានប៉ុន្មានបែប ?ចូលរៀបរាប់?
១២.ដើម្បីរៀបចំខ្លួនឲ្យទៅជាអ្នកគ្រប់គ្រងល្អតើត្រូវធ្វើដូចម្ដេច?
១៣.តើចំណុចអ្វីខ្លះដែលអ្នកគ្រប់់គ្រង និងអ្នកដឹកនាំគួរជៀសវៀង?
១៤.ដើម្បីខ្លាយខ្លួនជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពអ្នកគ្រប់គ្រងជាន់ខ្ពស់ត្រូវមានអ្វីខ្លះ ?
១៥.តើចំណុចសំខាន់អ្វីខ្លះដែលអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ក្នុងធ្វើការទំនាក់ទំនង ជាមួយនិយោជិក?
ចម្លើយ
១.ដែលហៅថាមូលដ្ឋានគ្រឹះនៃការដឹកនាំគឺជាការបង្ហាញឲ្យឃើញនូវសមត្ថភាពរបស់អ្នកគ្រប់គ្រងដែលចូលរួមក្នុងការងារកាដឹកនាំ ណែនាំំ ជំរុញរាល់សកម្មភាពការងាររបស់អ្នកក្រោមបង្គាប់ឲ្យអនុវត្តតាមខ្លួន ដើម្បីធ្វើឲ្យ សំរេចនូវគោលដៅដែលបានកំណត់ ។
២.ទំនាក់ទំនងលើកទឹកចិត្តមានធនធានក្នុងអង្គភាពមាន៖ ធនធានមនុស្ស+ហិរញ្ញវត្ថុ+មូលដ្ឋានសំភាំរៈដែលក្នុងនោះ
- ធនធានមនុស្សមានសណខាន់ជាងគេ ព្រោះអាចប្រើប្រាស់ធនធានពីទៀត ដើម្បីសំរេចគោលបំណងអង្គភាព ។
- មនុស្សងាយស្រួលប្រើ ព្រោះវិចារណញាណពេលអនុវត្តការងារគេអនុវត្តការងារត្រឹមត្រូវ ។
- មនុស្សក៏ពិបាកដែរនៅពេលអនុវត្តការងារ ព្រោះមនុស្សមានទំនាក់ទំនងជាមូយមនុស្សនឹងមនុស្សទាំងការងារ ដូចនេះទាមទារឲ្យមនុស្សចេះយល់យោគគ្នា (មិនឈ្លោះគ្នា+មិនសង្ស័គ្នា+មិនប្រណែនគ្នា)បើពុំនោះទេបញ្ហាមួយចំនួននឹងកើតមានឡើងព្រមទាំងជះឥទ្ធិពលមិនល្អដល់អង្គភាព ។
៣.ទឹកចិត្តនិយោជិកជាទឹកចិត្តគឺជាមនោសញ្ចេតនាររបស់មនុស្សដែលបង្ហាញឡើងតាមរយៈអាកប្បកិរិយា+ឥរិយាបថរបស់ពួកគេម្នាក់ៗ និងទង្វើរបស់នរណាម្នាក់ទៀត ។
៤.មធ្យោបាយសំរាប់វាស់ស្ទង់ទឹកចិត្តនិយោកជិកមាន៖
- ការត្រួតពិនិត្យរបាយការណ៍ផលិតភាប និងផលិតកម្ម
- សិក្សាពីតួលេចនៃការផ្លាស់ប្ដូរកំលាំងពលកម្ម
- ពិនិត្យមើលស្ថិតិវត្តមាន
- សិក្សារពីសតិអារម្មណ៍របស់និយោគជិក បុគ្គលិក កម្មករ
- ត្រួតពិនិត្យតាមការស្ទាប់ស្ទងទឹកចិត្ត អាប្បកិរិយារបស់និយោគជិក បុគ្គលិក ។
៥.ដែលហៅថាការជំរុញលើកទឹកចិត្តគឺជាវិធីសាស្រ្ត មធ្យោបាយ យុទ្ធសាស្រ្ត យុទ្ធវិធីដែលអ្នមកគ្រប់គ្រងប្រើសំរាប់ធ្វើឲ្យបុគ្គលិក ម្នាក់ៗឬក្រុមការងារនីមួយៗសំរេចបាននូវគោលបំណងនិងតំរូវការរបស់ អង្គភាព។
៦. ការជម្រុញលើកទឹកចិត្តមានផលប្រយោជន៍ដូចជា៖
- បង្កើតផលិតភាព ផលិតកម្ម
- បង្កើនទឹកចិត្ត
- សកម្មភាពក្នុងការចូលរួមការងារ
- មានឆន្ទៈចំពោះការងារបិបាក
- កាត់បន្ថយបញ្ហាទណ្ឌកម្ម
- កាត់បន្ថយបញ្ហាទំនាក់ទំនងក្នុងអង្គភាព ។
៧.ប្រភេទនៃការជម្រុញលើកទឹកចិត្តមាន២ប្រភេទ៖
- ការជំរុញទឹកចិត្តបែបវិជ្ជមាន ៖អ្នកនៅក្រោម បង្គាប់តាមអ្នកដឹកនាំ ពីព្រោះតែការកើតឡើងនូវការរីកចម្រើនការឲ្យរង្វាន់ ការបំពេញបំណង ។
- ការជំរុញទឹកចិត្តបែបអវិជ្ជមាន៖អ្នកនៅក្រោមបង្គាប់អនុវត្តតាមអ្នមកដឹកនាំពីព្រោះគុណសម្បត្តិដែលបានរំពឹងទុកមួយចំនួន ប៉ុន្តែពីព្រោះតែភាពភ័យខ្លាចនៃការដាក់ទណ្ឌកម្ម ដូចជាការប្រាក់ខែទំលាក់ឋានៈ.....។
៨.មនុស្សត្រូវការបំពេញសេចក្ដីត្រូវការរបស់ខ្លូនមាន៥ដូចជា៖
- តំរូវការផ្នែករាងកាយ
- តំរូវការសន្តិសុខ
- តំរូវការសង្គម
- តំរូវការភាពថ្លៃថ្នូរ
- តំរូវការពិតជាក់ស្ដែង
៩.ដែលហៅថាភាពជាអ្នកដឹកនាំ គឺជាវិធីសាស្រ្តនៃការចាត់ការ និងជះឥទ្ធិពលទៅលើសកម្មភាពការងារដែលមានទំនាក់ទំនងជាមួយសមាជិកក្រុម ។
១០.ចរិកលក្ខណៈនិងលក្ខណៈពិសេសរបស់អ្នកដឹកនាំមាន៤ដូចជា៖
- លក្ខណៈពិសេសនៃបុគ្គលិកនៃបុគ្គលិកលក្ខណៈ
- លក្ខណៈពិសេសក្នុងសង្គម
- លក្ខណៈជំនាញ
- លក្ខណៈរូបរាងកាយ
១១.រចនាបទអ្នកដឹកនាំមាន៣បែបដូចជា៖
+របៀបផ្ដាច់ការ
- ប្រើប្រាស់សិទ្ធិអំណាចលក្ខណៈបញ្ជាត្រង់
- បង្កើតការសំរេចចិត្តដោយគ្មានការពិតគ្រោះយោបល់ជាមូយអ្នកដ៏ទៃ
- ប្រើប្រាប់ភាពភ័យខ្លាចគំរាមគំហែងសិទ្ធិអំណាចនិងភាពជាបុគ្គលិកលក្ខណៈជាមធ្យោបាយរបស់ពួកគេ ។
+របៀបប្រជាធិបតេយ្យ
- ជំរុញឲ្យមានការចូលរួមពីបុគ្គលិក កម្មករ និយោជិក
- បង្ហាញពីគំនិត និងបើកចំហរសំណួរ
- បង្ហាញបញ្ហា យកគំនិតយោបល់ពិថ្នាក់ក្រោម និងការសំរេចចិត្ត
+របៀបសេរី
- ផ្ដល់នូវការលើកទឹកចិត្តចំពោះគំនិតរបស់និយោជិក
- ផ្ដល់ការបំភ្លឺ ឬ គំនិតយោបល់នៅពេលបានសួរ
- ជំរុញសមាជិកក្រុមដើម្បីធ្វើការបង្ហាញពីគំនិតកែច្នៃផ្ទាល់ខ្លួនពួកគេ
១២.ដើម្បីរៀបចំខ្លួនឲ្យទៅជាអ្នកគ្រប់គ្រងល្អត្រូវ៖
- ស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់គឺ គុណសម្បត្តិនិងគុណវិបត្តិផ្ទាល់ ត្រូវរៀនស្គាល់អ្នកដ៏ទៃឲ្យបានច្បាស់
- លើកទឹកចិត្តសហការីឲ្យក្លាហាន
- មានទឹកចិត្តរីករាយក្នុងការជួយសហការី
- ព្យាយាមជួយអ្នកក្រីក្រ និងអ្នកដែលត្រូវការជំនូយចាំបាច់
- ជួយបង្រៀនអ្នកដ៏ទៃឲ្យក្លាយជាអ្នកគ្រប់គ្រងល្អនាថ្ងៃអនាគត
- ត្រូវចេះដាក់ខ្លយនពោលមិនប្រកាន់ចំពោះការងារ ក្នុងការសហប្រត្តិការជាមួយសហការី
- ការចំណាយឲ្យបានសមហេតុផល មិនពុករលួយ
- រស់នៅប្រកបដោយសីលធម៌ខ្ពស់
- មានគោលដៅជាក់លាក់សំរាប់អនាគត
- ត្រូវស្គាល់ឲ្យបានច្បាស់នូវតំលៃពេលវេលា ។
១៣.ចំណុចដែលអ្នកគ្រប់់គ្រង និងអ្នកដឹកនាំគួជៀសវៀងគឺ
- ការឆាប់ខឹង
- កំណាញ់
- មិនចេះរាក់ទាក់
- មិនគោរពចាស់ទុំ
- កុហក
- លួច
- ខ្ជិល
- និយាយច្រើន
- មើលងាយអ្នកដ៏ទៃ ។
១៤.ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពអ្នកគ្រប់គ្រងជាន់ខ្ពស់ត្រូវមានចំណេះដឹងបច្ចេកទេស និងជំនាញ ពិតប្រាកដ និង ច្បាស់លាស់ ។ហើយបញ្ហាដែលសំខាន់ គឺមានការជឿជាក់លើសមត្ថភាពដឹកនាំរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដែលជាផ្នែកសំខាន់មួយនៃការបំពេញការងារចំពោះនិយោជិក ។
១៥.ចំណុចសំខាន់ដែលអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ក្នុងធ្វើការទំនាក់ទំនង ជាមួយនិយោជិកមាន៖
- ត្រូវមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ លើសតិអារម្មណ៍របស់នយោជិកគ្រប់ពេលវេលា
- ត្រូវដឹងនូវកំហុសខ្លួនឯងដែលបានធ្វើ
- ត្រូវរិះគុណជាលក្ខណៈឯកជន
- ត្រូវទទួលស្គាល់នូវសមត្ថភាព និង ការងារល្អៗដែលបានធ្វើឡើងដោយនិយោជិក
- ត្រូវស្ងៀស្ងាត់ និង ជៀសវាងការបង្ហាញការរំភើបចំពោះនិយោជិក
- ការរិះគុណត្រូវមានលក្ខណៈស្ថាបនាកែលំអ។