Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថាតារាងតុល្យការ ( Balance Sheet ) ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ( Statement of Financial Position ) ?

២. តើរបាយការណ៍ហិរញ្ញវត្ថុមានប៉ុន្មាន ? អ្វីខ្លះ ?

៣. ដូចម្តេចហៅថារបាយការណ៍មូលធនម្ចាស់ ? មានប៉ុន្មានរបៀប ?

៤. តើរបាយការណ៍ហិរញ្ញវត្ថុមានលក្ខណៈដូចម្តេច ? តើអ្នកណាខ្លះត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ?

៥. តើគណនីណាខ្លះ ដែលត្រូវគណនេយ្យករយកវាទៅបិទបញ្ជី ?

ចម្លើយ

១. តារាងតុល្យការ ( Balance Sheet ) ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ( Statement of Financial Position / Statement of Financial Condition ) : ជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងខណៈពេលណាមួយជាក់លាក់ ។ តារារតុល្យការ  បង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ ។ ទ្រព្យសកម្ម គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធឬរបស់អង្គភាពអាជីវកម្មមួយ ដែលគេរំពឹងថាទ្រព្យសកម្មទាំងនោះ អាចបង្កើតដល់ចំណូលបាន តាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម ។ របស់របរ ដែលអាចចាត់ទុកជាទ្រព្យបាន លុះត្រាតែរបស់ទាំងនោះ គោរពតាមគោលការណ៍ដូចខាងក្រោម ៖

  • ជាកម្មសិទ្ធិ ឬមានសិទ្ធិត្រួតពិនិត្យបានរបស់អង្គភាព
  • មានទំនួលខុសត្រូវទៅលើហានិភ័យ
  • មានតម្លៃអាចគណនាបាន
  • មានសារៈសំខាន់ចំពោះអង្គភាពអាជីវកម្ម ។

២. របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេចែកចេញជា៥គឺ ៖

  • របាយការណ៍លទ្ធផល ( Profit and Loss Statement )
  • របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity )
  • របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Financial Position Statement )
  • របាយការណ៍ចលនាសាច់ប្រាក់ (Statement of Cash Flow )
  • កំណត់សម្គាល់ ( Explanatory Note )

៣. របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity Capital Statement ) : របាយការណ៍មូលធនម្ចាស់ ពេលខ្លះអាចត្រូវបានគេហៅថារបាយការណ៍បប្រែបម្រួលទ្រព្យម្ចាស់ (Statement of Change in Owner’s Equity ) ។ របាយការណ៍នេះ ជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់អង្គភាព នៅក្នុងត្រាគណនេយ្យជាក់លាក់ណាមួយ ។ របាយការណ៍មូលធនម្ចាស់ អាចត្រូវបានគេរៀបចំតាមពីរបៀបគឺ ការរៀបចំតាមជួរដេក និងការរៀបចំតាមជួរឈរ ។

  • ការរៀបចំតាមជួរឈរ ៖ របាយការណ៍នេះ ត្រូវរៀបចំតាមលក្ខណៈជារបាយការណ៍​ ។ ការរៀបចំរបៀបនេះ គឺមិនមានលក្ខណៈស្មុគ្រស្មាញច្រើននោះទេ ព្រោះវាបង្ហាញពីគណនីដែលពាក់ព័ន្ធនីមួយៗយ៉ាងច្បាស់ ។ ខាងក្រោមនេះជាគំរូ នៃរបាយការណ៍មូលធនម្ចាស់ដែលរៀបចំតាមជួរឈរ ៖

 

ឈ្មោះក្រុមហ៊ុន ( Company’s Name )

របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity )

ការិយបរិច្ឆេទ ( Date )

មូលធនដើមគ្រា ( Beginning Capital ) ……………………………………………………                X

បូកៈ ការវិនិយោគ ( Additional Investment ) ………………………………………………  x

        ចំណេញ ( Net Income / Less: Net Loss ) …………………………………………    x

ដកៈ ការដកសាច់ប្រាក់ ( Owner’s withdrawal ) …………………………………………    x

កំនើន / តម្លយមូលធន ( Increase / Decrease in Owner’s Equity ) ……………………                X

មូលធនចុងគ្រា ( Ending Capital ) ……………………………………………………….              XXX

  • ការរៀបចំតាមជួរឈរ ៖ ការរៀបចំរបាយការណ៍មូលធនម្ចាស់តាមជួរដេក ៖

ឈ្មោះក្រុមហ៊ុន (Company’s Name )

របាយការណ៍មូលធនម្ចាស់ (Statement of Owner’s Equity )

ការិយបរិច្ឆេទ ( Date )

Share               Share               Revaluation     Retained          Total

Capital             Premium          Reserve           Earnings

Proceeding Balance                   X                     X                     X                     X                    XX

Comprehensive Income                                                             X                     X                    XX

Dividend                                                                                                          (X)                 (X)

Balance                                      X                     X                     X                     X               ​​    XXX

៤. អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ​មានដូចជា ៖ អ្នកវិនិយោគ អ្នកគ្រប់គ្រងបុគ្គលិក សាវនករ ម្ចាស់បំណុល កូនបំណុល អតិថិជនទូរទៅ មេធាវី ភ្នាក់ងាររដ្ឋភិបាល ក្រុមហ៊ុនដ៏ទៃ ។ ល ។

ភាពដែលអាចកំណត់ជារបាយការណ៍ហិរញ្ញវត្ថុបានលុះត្រាតែ ៖

  • មានឈ្មោះរបស់អង្គភាពអាជីកម្ម
  • មានឈ្មោះរបាយការណ៍ហិរញ្ញវត្ថុ
  • បង្ហាញពីថ្ងៃខែឆ្នាំរបស់របាយការណ៍
  • បង្ហាញពីរូបិយវត្ថុ (៛)
  • កំរិតនៃចំនួន (###,០០០)
  • របាយការណ៍នោះបង្ហាញពីព័ត៌មានហិរញ្ញវត្ថុ

ការកត់ត្រារបាយការណ៍ហិរញ្ញវត្ថុ​ ត្រូវបានកត់ត្រាដោយផ្អែកទៅលើមូលដ្ឋានសំខាន់ពីរគឺ មូលដ្ឋានសាច់ប្រាក់ (Cash Basic ) និងមូលដ្ឋានគណនេយ្យបង្ករ (Accrual Basic ) ។

៥. ដំណើរការ នៃការបិទបញ្ជី គឺជាការរៀបចំបញ្ចប់នូវប្រតិបត្តិការណ៍របស់គណនី ។ គណនីដែលត្រូវបិទមានដូចជា គណនីចំណូល ចំណាយ តម្លៃសង្ខេប និងការដកសាច់ប្រាក់ ។ គេចែកជាដំណាក់ការ​​ នៃការបិទបញ្ជីជាបួនគឺ ៖

  • បិទគណនីចំណូល ដោយផ្ទេរទិន្នន័យ ចូលទៅក្នុងគណនីកម្រៃសង្ខេប
  • បិទគណនីចំណាយ ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីកម្រៃសង្ខេប
  • បិទគណនីកម្រៃសង្ខេប ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីមូលធនម្ចាស់
  • បិទគណនីដកសាច់ប្រាក់ ដោយផ្ទេរទិន្នន័យចូលទៅក្នុងគណនីមូលធនម្ចាស់

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login