Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦. ដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុបាន អ្នកវិភាគត្រូវប្រើឧបករណ៍ដើម្បីវិភាគ ។ តើឧបករណ៍ដ៏ពេញនិយមអ្វីខ្លះ ដែលអ្នកវិភាគប្រើប្រាស់ ?

៧.​​​​​ ដូចម្តេចហៅថាតារាងតុល្យភាព ?

៨. តើប្រភេទគណនីធំៗមានប៉ុន្មាន ? អ្វីខ្លះ ?

៩. ដូចម្តេចហៅថាទិន្នានុប្បវត្តិ ?

១០. ដូចម្តេចហៅថាសៀវភៅធំ ?

១១. តើទិន្នានុប្បវត្តិ (Journal) និងសៀវភៅធំ (Ledger) មានលក្ខណៈខុសគ្នាដូចម្តេច ?

ចម្លើយ

៦. ឧបករណ៍ពេញនិយមសម្រាប់ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាការបែងចែក វែកញែក គណនា និងបកស្រាយនូវរបាយការណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍សម្រាប់វិភាគរបាយការណ៍ហិរញ្ញវត្ថុមានជាច្រើន ប៉ុន្តែមានតែប្រាំតែប៉ុណ្ណោះដែលមានលក្ខណៈពេញនិយមជាងគេគឺ ៖

  • ការវិភាគតាមការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុ
  • ការវិភាគតាមរូបមន្ត
  • កាវិភាគតាមភាគរយនៃរបាយការណ៍ហិរញ្ញវត្ថុ
  • ការវិភាគតាមលំហូរសាច់ប្រាក់
  • ការវិភាគតាម បំណុល និងមូលធន

៧. តារាងតុល្យភាព (Trial Balance ) ពីមុនមកអ្នកបានដឹងពីទិន្នានុប្បវត្តិ និងសៀវភៅធំរួចមកហើយ ឥឡូវនេះអ្នកនឹងស្គាល់ពីតារាងតុល្យភាពវិញម្តង ។ តារាងតុល្យភាព ជារបាយការណ៍មួយដែលធ្វើការកត់ត្រា និងបង្ហាញអំពីភាពស្មើគ្នា នៃផ្នែកឥណពន្ធ និងឥណទាន ។ ប្រសិនបើ អ្នកធ្វើការរៀបចំតារាងតុល្យភាពហើយ ឥណពន្ធមានទិន្នន័យមិនស្មើនឹងឥណទាន នោះមានន័យថាការកត់ត្រារបស់អ្នកមិនទាន់មានភាពមិនត្រឹមត្រូវនៅឡើយទេ ។ តារាងតុល្យភាព មិនមែនចេះតែស្រង់យកមកទិន្និន័យនៅក្នុងសៀវភៅធំនោះទេគឺ គេត្រូវយកទន្និន័យតាមលំដាប់ ។ ដំបូងត្រូវយកទិន្នន័យរបស់គណនីមួយៗដែលមាននៅក្នុងតារាងតុល្យការ (ទ្រព្យសម្បត្តិ បំណុល និងមូលធនម្ចាស់) មករៀបជាមុនសិន ។ បន្ទាប់មកគេត្រូវស្រង់យកទិន្នន័យដែលស្ថិតនៅក្នុងរបាយការណ៍លទ្ធផល (ចំណូល និងចំណាយ) ខាងក្រោមជាគំរូរបស់តារាងតុល្យភាព ៖

ឈ្មោះក្រុមហ៊ុន

តារាងតុល្យភាព

កាលបរិច្ឆេត

លេខសម្គាល់    ឈ្មោះគណនី                                                            ​​       ឥណពន្ធ                  ឥណទាន

១...............      ទ្រព្យសម្បត្តិ............................................................     ????????           

២...............      បំណុល..................................................................                                          ????

៣...............      មូលធនម្ចាស់..........................................................                                          ????

៤...............      ចំណូល..................................................................                                          ????           

៥...............      ចំណាយ.................................................................                  ????

                                    សរុប...........................................................                 ????            ????

៨. ប្រភេទគណនី (Type of Accounts) គឺមកពីពាក្យគៈណៈនីបា. (ន) ការរាប់, បញ្ជីឬតារាងគិតគូរប្រាក់ចំណូលចំណាយ ។ បើទោះបីជាក្រុមហ៊ុន មានគណនីជាច្រើនក្តី ក៏គណនីទាំងនោះ ត្រូវបានគេចាត់ទុកចែកចេញជាប្រាំមួយគណនីធំៗតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតគណនី គឺជាតារាងឬបញ្ជីសម្រាប់កត់ត្រាសម្គាល់ប្រតិបត្តិការហិរញ្ញាវត្ថុនូវប្រភេទទ្រព្យសម្បត្តិ បំណុល ចំណូល ចំណាយ ។ ល ។ គណនីមានប្រាំមួយប្រភេទធំៗគឺគណនីទ្រព្យសម្បត្តិ (Asset Account) គណនីបំណុល (Liability Account) គណនីមូលធនម្ចាស់ (Owner’s Equity Account) គណនីចំណូល  (Revenue Account) គណនីចំណាយ (Expense Account) និងគណនីបដិភាគ (Contra Account) ។

៩. ទិន្នានុប្បវត្តិ (General Ledger) គឺជាបញ្ជី ឬសៀវភៅដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើការកត់ត្រានូវរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្ម ។ ទិន្នានុប្បវត្តិអាចត្រូវបានកត់ត្រាជាពីររបៀបគឺ ការកត់ត្រាតាមការរាយការណ៍ និងកត់ត្រាតាមតារាង ។ ទិន្នានុប្បវត្តិធ្វើឲ្យមានការកត់ត្រាតាមលំដាប់នៃពេលវេលាដែលបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ទិន្នានុប្បវត្តិ មានលក្ខណៈងាយស្រួលនៅក្នុងការកត់ត្រាជាងការកត់ត្រាតាមគណនីអក្សរធី ។

            ទិន្ននុប្បវត្តិ ជាបញ្ជីដំបូងសម្រាប់ការកត់ត្រាដែលមិនអាចខ្វះបាន ។ ពេលខ្លះវាត្រូវបានគេហៅថា (បញ្ជីដើម) ទៀតផង ។ បញ្ជីនេះ ត្រូវបានកត់ត្រាដើម្បីធ្វើការកំណត់ បែងចែក និងបញ្ជូនទិន្នន័យចូលទៅក្នុងសៀវភៅ (General Ledger) ។

១០. សៀវភៅធំ ជាប​ញ្ជី ឬសៀវភៅដែលត្រូវបានបង្កើតឡើងដើម្បីធ្វើការកត់ត្រាគណនីមួយៗរបស់គណនេយ្យ ។ សៀវភៅធំ មិនមានលក្ខណៈស្មុគស្មាញដូចជាទិន្នានុប្បវត្តិនោះទេ ព្រោះវាបង្ហាញតែគណនីមួយប៉ុណ្ណោះ ។ សៀវភៅធំនេះ មានត្រូវបានគេកត់ត្រាជាពីររបៀបគឺ កត់ត្រាដាក់ចូលទៅក្នុងគណនីអក្សរធី និងតារាងរបស់សៀវភៅធំ ។

១១. លក្ខណៈខុសគ្នារវាងទិន្នានុប្បវត្តិ (Journal) និងសៀវភៅធំ (Ledger) គឺ ៖

  • ទិន្នានុប្បវត្តិ (Journal) មាន ៖
  • ឈ្មោះគណនី និងការពន្យល់
  • មានលេខសម្គាល់គណនី
  • មានទំព័រ
  • មានវិធីសាស្រ្តក្នុងការកត់ត្រា
  • ប្រតិបត្តិការ
  • សៀវភៅធំ (Ledger) មាន ៖
  • ឈ្មោះគណនីនៅខាងលើ
  • យកលេខសម្គាល់មកដាក់ក្នុងសៀវភៅធំ (នៅខាងលើ)
  • មានតែការពិពណ៌នា
  • មានសមតុល្យ​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login