ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេសង្កេតឃើញទន្លេវែងៗច្រើនហូរកាត់តំបន់ទំនាបធំល្វឹងល្វើយ ។ ទ្វីបដែលមានទន្លេធំៗហូរកាត់មាន ៖ អាស៊ី អាព្រិច អាមេរិច និងទ្វីបអឺរ៉ុប ។ នៅទ្វីបអឺរ៉ុទន្លេភាគច្រើនតូចហើយខ្លី ។ ជាទូទៅតំបន់នៅក្បែរដងទន្លេមានប្រជាជនរស់នៅច្រើន ។ គេសង់ផ្ទះលើត្រើយសងខាងទន្លេហើយធ្វើការទាក់ទងគ្នាដោយទូកសាឡាង និងស្ពានដែលជាមធ្យោបាយងាយស្រួលធ្វើទំនាក់ទំនងពាណិជ្ជកម្មគ្រប់ប្រភេទ ។ ទន្លេវែងបំផុតក្នុងពិភពលោកគឺទន្លេនីល (ទ្វីបអាព្រិច) ប្រវែង៦៦៩៥គីឡូម៉ែត្រ ហើយទន្លេដទៃតាមលំដាប់បន្ត គឺទន្លេអាប់ភឺរអាម៉ាសូន (អាមេរិចខាងត្បូង) ប្រវែង៦៥៧០គីឡូម៉ែត្រ មីស៊ីស៊ីបពី មីស៊ូរី (អាមេរិកខាងជើង) ប្រវែង៦០២០គីឡូម៉ែត្រ ទន្លេចាងយ៉ាង រឺយ៉ង់សេ (អាស៊ី) ប្រវែង៥៤៧១គីឡូម៉ែត្រ ទទន្លេអុបអ៊ីទីស (រូស៊ីអាស៊ីខាងជើង) ប្រវែង៥៤១០គីឡូម៉ែត្រ ទន្លេ រឺយ៉ូដឺឡាប្លាតា (នៅអាហ្សង់ទីន) ប្រវែង ៤៧០០គីឡូម៉ែត្រ ទន្លេមេគង្គប្រវែង ៤៥០០និងទន្លេវុលហ្គា (រូស៊ី) ប្រវែង៣៥៣០គីឡូម៉ែត្រចំពោះទន្លេ វែងៗនៅអឺរ៉ុបមានទន្លេដានុប ប្រវែង២៨៦០គីឡូម៉ែត្រ ទន្លេរុំាង ប្រវែង ១០២០គីឡូម៉ែត្រ និងទន្លេល័រ ប្រវែង ១០២០គីឡូម៉ែត្រ ។