ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ល្អាង (គុហា) ជារូងធម្មជាតិមាននៅក្នុងដី រឺក្នុងភ្នំ (រូងភ្នំ) ។ ល្អាងទាំងនោះមានលក្ខណៈពិសេសនិងផ្លែកៗគ្នាជាច្រើនយ៉ាង ។ កន្លងមកដ៏យូរទឹកភ្លៀងធ្លាក់មកលើដីបានចោះទំលុះថ្មកំបោរហើយជ្រាបចូលទៅក្នុងដី ។ បន្ទាប់មកទឹកនេះបានហួតចេញពីល្បាប់ដែលជាប់នឹងថ្មកំបោរបង្កើតបានជាល្អាង ។ នៅកន្លែងខ្លះទឹកបានស្រក់ចុះធ្វើអោយថ្មកំបោរកើតបានជារាងស្តាឡាក់មីត (អាចុតសិលាដុះពីក្រោមឡើងលើ) ហើយកន្លែងដទៃនៅលើជញ្ជាំងល្អាង កើតបានជារាងស្តាឡាត់ទីត និចុតសិលាពុះពីលើមកក្រោម) ។ លទ្ធផលនេះកើតពីដំនើរយឺតៗ ប៉ុន្តែបានបន្តសកម្មភាពកើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមានរាងជាសរសេរ ជាម្ជុល ជាវាំងនន ។ ទស្សនីយភាពល្អាងល្អបំផុតមាននៅប្រទេសប៉ុទុយហ្គាល អតីតយូហ្គោស្លាវីនិងកាស្តេឡឹនណា នៅអ៊ឺតាលី ដែលល្អដូចគ្នានឹងល្អាងម៉េននុត នៅសហរដ្ឋអាមេរិកនិងល្អាងភ្នំសំពៅនៅកម្ពុជា ។