Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសហរដ្ឋអាមេរិកជាទឹកដីនៃជនជាតិណា ? ពួកណាដែលបានមកតាំងលំនៅទីនេះ ? នៅពេលណា ? ហើយបានធ្វើអ្វីខ្លះ ?

២. តើសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃណា ខែណា ឆ្នាំណា ? ពីប្រទេសណា ?

៣. តើរដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកបានប្រកាសឡើងនៅឆ្នាំណា ? នៅទីណាហើយបានដាក់ឪ្យប្រើប្រាស់នៅឆ្នាំណា ?

៤. តើអំណាចនៅសហរដ្ឋអាមេរិកត្រូវបានបែងចែកប៉ុន្មាន ? អ្វីខ្លះ ?

៥. តើនៅសហរដ្ឋអាមេរិកមានសភាប៉ុន្មាន ? អ្វីខ្លះ ? សភានីមួយៗ មានតំណាងរាស្រ្ដប៉ុន្មាន ? ហើយតំណាងរាស្រ្ដនីមួយៗ មានអាណត្តិប៉ុន្មានឆ្នាំ ?

ចម្លើយ

១. សហរដ្ឋអាមរិកជាទឹកដីនៃជនជាតិ ឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។

២. សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។

៣. រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកត្រូវបានប្រកាសឡើងនៅឆ្នាំ ១៧៨៧ នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៩៨ ។

៤. អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។

៥. នៅសហរដ្ឋអាមេរិក មានសភា ២ គឺ សភាតំណាងរាស្រ្ដ និងព្រឹទ្ធសភាហើយសភានីមួយៗ មានតំណាងរាស្រ្ដដូចតទៅ ៖

  • សភាតំណាងរាស្រ្ដមានសមាជិកចំនួន ៤៣៥ នាក់ ហើយមានអាណត្តិ ២ឆ្នាំ ។
  • ព្រឹទ្ធសភាមានសមាជិកចំនួន ១០០ នាក់ ដោយក្នុងមួយរដ្ឋមាន ២ នាក់ ហើយអាណត្តិ ៦ ឆ្នាំ ដែលត្រូវបានបោះឆ្នោត ប្ដូរចំនួន ១ ភាគ ៣ រៀងរាល់ឆ្នាំ ២ ឆ្នាំម្ដង ។

( វិញ្ញាសាទី ២ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login