ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការខ្សោះជាតិនៅចំពោះមុនពេលនេះ គេមិនមែនសំដៅលើអ្នកជំងឺរាកទេ ។ គ្រោះថ្នាក់ចំបងគឹការខ្សោះជាតិទឹកដោយសរីរាង្គ យើងហាលនៅក្រោមកំដៅថ្ងៃ និងស្ងួតបំពង់ស្រេចទឹក ក្រោយឧបទ្ទវេហេតុលិចកប៉ាល់ ។ ទឹកសមុទ្រមានជាតិប្រៃអាចធ្វើឱ្យយើងធូរស្រាលតែមួយរយៈពេលជាបណ្តោះអាសន្នប៉ុណ្ណោះ ។ នៅថ្ងៃ ២៤ ខែសីហា ១៩៥២ ជាភស្តុតាងបង្ហាញពីការសង្រ្គោះជីវិតដោយកង្វះអាហារ និងទឹករបស់វេជ្ជបណ្ឌិតបារាំងម្នាក់ឈ្មោះអាឡានបុមលបាដ ដែលចេញពីតំបន់កាសាប្លង់កា ឆ្នេរសមុទ្រនៃប្រទេសម៉ារ៉ុក ដោយជិះពោងសង្រ្គោះ គ្មានឧបករណ៍ទាក់ទង និងកង្វះអាហារ ។ គាត់ស៊ីត្រីឆៅ ប្លង់តុងអាហារ និងផឹកទឹក៣ រឺ៤ តំណក់សល់ពីកប៉ាល់ រវាងបីបួនថ្ងៃក្រោយលិចកប៉ាល់ ។ ក្រៅពីនេះគាត់ផឹកទឹកសមុទ្រតិចជាងមួយលីត្រក្នុងមួយថ្ងៃ ។ នៅថ្ងៃ ២៣ ធ្នូគាត់អណ្តែតមកដល់កោះកាណាវី ដោយស្រុកទម្ងន់២០គីឡូក្រាម ។ ដោយឈឺចុកចាប់ក្បាល និងក្រពះ ។ អ្នកជំនាញខាងសមុទ្របានប្រាប់ថា ដើម្បីចៀសវាងការខ្សោះជាតិទឹក ត្រូវចៀងវាងការចេញញើសច្រើន និងតមគ្រឿងស្រវឹង ។ យើងត្រូវពាក់ខោវអាវសើមរាល់ថ្ងៃ ។ ចំណែកស្ករដុំ ស្ករគ្រាប់ ចំណីមានជាតិផ្អែមជាអាហារយ៉ាងប្រសើរ ចំពោះអ្នកខ្សោះជាតិទឹក ។