Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការខ្សោះជាតិទឹកនៅចំពោះមុខពេលនោះ គេមិនសំដៅលើអ្នកជំងឺរាកទេ។ គ្រោះថ្នាក់ចំបងគឺការខ្សោះជាតិទឹកដោយសរីរាង្គ យើងហាលនៅក្រោមកំដៅថ្ងៃ និងស្ងួតបំពង់ស្រេចទឹក ក្រោយឧបទ្ទវហេតុលិចកប៉ាល់។ ទឹកសមុទ្រមានជាតិប្រៃអាចធ្វើឱ្យយើងធូរស្រាលតែមួយរយៈពេលជាបណ្តោះអាសន្នប៉ុណ្ណោះ។ នៅថ្ងៃ២៤ ខែសីហា ១៩៥២ ជាភស្តុតាងបង្ហាញពីការសង្រ្គោះជីវិតដោយកង្វះអាហារ និងទឹករបស់វេជ្ជបណ្ឌិតបារាំងម្នាក់ឈ្មោះអាឡានបុមបាដ ដែលចេញពីតំបន់កាសាប្លង់កា ឆ្នេរសមុទ្រនៃប្រទេសម៉ារ៉ុកដោយជិះពោងសង្រ្គោះ គ្មានឧបករណ៍ទាក់ទង និងកង្វះអាហារ។ គាត់ស៊ីត្រីឆៅ ប្លង់តុងជាអាហារ និងផឹកទឹក៣ រឺ៤ តំណក់សល់ពីកប៉ាល់ រវាងបីបួនថ្ងៃក្រោយលិចកប៉ាល់។ ក្រៅពីនេះគាត់ផឹកទឹកសមុទ្រតិចជាងមួយលីត្រក្នុងមួយថ្ងៃ។ នៅថ្ងៃ២៣ធ្នូគាត់អណ្តែតមកដល់កោះកាណារី ដោយស្រកទម្ងន់២០គីឡូក្រាម ដោយឈឺចុកចាប់ក្បាល និងក្រពះ។ អ្នកជំនាញខាងសមុទ្រមានប្រាប់ថា ដើម្បីចៀសវាងការខ្សោះជាតិទឹក ត្រូវចៀសវាងការចេញញើសច្រើន និងតមគ្រឿងស្រវឹង។ យើងត្រូវពាក់ខោអាវសើមរាល់ថ្ងៃ។ ចំណែកស្ករដុំ ស្ករគ្រាប់ ចំណីមានជាតិផ្អែមជាអាហារយ៉ាងប្រសើរ ចំពោះអ្នកខ្សោះជាតិទឹក។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login