ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពពកជាដុំម៉ាសទឹក រឺជាសំណុំភាគល្អិតនៃទឹក រឺចំហាយទឹក ដែលកើតពីរំហួតទឹកទៅក្នុងបរិយាកាស ។ ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម៉ែត្រ ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម៉ែត្រ ទៅ៦០០ម៉ែត្រ និងខ្ពស់បំផុត ១២០០០ម៉ែត្រ ។ ពពកដែលគេមើលឃើញស្ថិតក្នុងលំហយ៉ាងខ្ពស់ ជាពពកទ្រុងទ្រាយដូចស្បៃ ពពកស្រកានាគ និងពពកមួយបែបទៀតមានសណ្ឋានថ្លាដូចកែវស្ថិតក្នុងមណ្ឌលអាកាសស្ងប់ នៅពេលណាពពកទាំងអស់រសាត់មកផ្តុំបញ្ជូលគ្នាបង្កើតបានជាទឹក ។ មុនពេលភ្លៀងធ្លាក់គេមើលឃើញពពកមានពណ៌ប្រផេះ រឺពណ៌ខ្មៅស្ថិតនៅទាបបំផុត ពពកបែបនេះជាតំណក់ទឹករឺជាទឹកកក ។ ចំណែកពពកម៉្យាងទៀតដែលធ្វើចលនាត្របាញ់បញ្ចូលគ្នាធ្វើអោយងងឹតមេឃរឺធ្វើអោយមានភ្លៀងរលីមជាប់គ្នាឥតដាច់ជាច្រើនថ្ងៃ ធាតុអាកាសបែបនេះ ចំហាយព្យុះដែលខ្យល់បានបក់នាំមកលើតំបន់ណាមួយ ។