ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពេលមេឃជិតភ្លៀងយើងតែងមើលឃើញពន្លឺរត់ប្រដេញគ្នាផ្លេកៗ ។ ជាកាពិតណាស់ពន្លឹទាំងនេះជាបន្ទុកអគ្គិសនីបូក ប៉ះនឹងបន្ទុកអគ្គិសនីដក ទើបបណ្តាលអោយបែកចេញពន្លឺនេះឡើងតាមធម្មតាយើងហៅពន្លឺនេះថា “ផ្លេកបន្ទោរ” ។ពេលខ្លះផ្ទៃមេឃប្រមូលផ្តុំដោយពពកខ្មៅ រួចផ្ទុះចេញសួរសំលេងយ៉ាងខ្លាំងខ្ទ័រអស់មួយចំហៀងមេឃ សូរបែបនេះយើងហៅថា “ផ្គរលាន់” ការពព្ចោញសូរសំលេង និងពន្លឺដោយបន្ទុកអគ្គិសនីផ្ទុយគ្នានេះ អាចកើតឡើងរវាងពពក និងពពក ពពក និងដើមឈើ រឺពពកនិងផែនដីជាដើម ។ ជាទូទៅខ្មែរយើងហៅពន្លឺ និងសំលេងនេះថា “រន្ទះបាញ់” ។ រន្ទះភ្លើងកើតពីការស្រូបឆក់ដោយបង្កើតជាភ្លើងឡើង ។ កាលណាកំលាំងឆក់កើតមាននឹងដើមឈើ តែងឃើញបាញ់ត្រង់ដើមឈើនោះបែកចេញជាភ្លើងជួនកាលគ្រាន់តែធុំក្លិនឈ្ងៀម រឺហុយជាផ្សែងឡើង ។