ឯករាជ្យភាព ជាពាក្យដែលមនុស្សគ្រប់រូបចាត់ទុកថាពាក្យមានអត្ថន័យសំខាន់ហើយទាក់ទងទៅនឹងការទាមទារចង់បានរបស់មនុស្សគ្រប់រុប និងប្រទេសនីមួយៗនៅលើពិភពលោក ។
ផលនៃការមានឯករាជ្យភាពមានដូចតទៅៈ
- មនុស្សរស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិត ការប្រកបមុខរបរផ្សេងទៀត
- រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
- មនុស្សមានសេរីភាពក្នុងការកសាងសុភមង្គលដោយខ្លួនឯង មិនពឹងពាក់អ្នកដទៃ
- រស់នៅដោយស្ងប់ចិត្ត មិនខ្វាយខ្វល់មិនខ្លាចពីឥទ្ធិពលខាងក្រៅ
- មានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឯង
- ជាតិមានការអភិវឌ្ឍន៍ទៅតាមបំណងប្រាថ្នា ។