Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


​ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការកសាងសង្គមខ្មែរយើងនាសម័យបច្ចុប្បន្ននេះ ដែលរួមមានដូចតទៅៈ

ក. វិស័យអប់រំ

  • ព្រះសង្ឃជាឃោសនិក ឬទ្រង់ជា​អ្នកសម្តែងធម្មទេសនាប្រៀនប្រដៅ
  • អប់រំមនុស្សឲ្យមានជំនឿលើសកម្មផល បុណ្យបាប
  • អប់រំមនុស្សឲ្យយល់អំពីមូលហេតុដែលនាំឲ្យកើតទុក្ខ
  • អប់រំមនុស្សឲ្យលះបង់នូវអវិជ្ជា និងតណ្ហា
  • ឲ្យចេះស្រឡាញ់អាណិតជួយគ្នា មានសាមគ្គីនឹងគ្នា បំបាត់វណ្ណៈនិងការរើសអើង

ខ. វិស័យវប្បធម៌

  • ជាមជ្ឈមណ្ឌលថែរក្សា និងការពារនូវទំនៀមទម្លាប់ប្រពៃណីជាតិ
  • ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងដឹកនាំអនុវត្តពិធីបុណ្យជាតិ
  • ជាកន្លែងតម្កល់នូវឯកសារ គម្ពីរក្បួនខ្នាត អក្សរសាស្រ្ត និងភាសាជាតិ
  • ជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្ត ភាសា និងវប្បធម៌ជាតិខ្មែរ

គ. វិស័យសង្គមកិច្ច

  • ព្រះសង្ឃជាគ្រូពេទ្យព្យាបាលជម្ងឺផ្លូវចិត្ត និងកាយ
  • ព្រះសង្ឃជាវិស្វករខាងជំនាញផ្សេងៗដូចជា បណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញខាងជំនឿសិល្បៈ
  • ព្រះសង្ឃជាអ្នកបំផុសឲ្យមានចលនាកសាងងស្ថាបនាសមិទ្ធផលផ្សេងៗដោយផ្អែកលើជំនឿ និងអានិសង្ឃនៃការកសាងដូចជា កុដិ វិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្រះទឹក ស្ពាន
  • អ្នកជួយដោះស្រាយទំនាស់ និងជួយសម្របសម្រួលបញ្ហាទំនាស់ផ្សេងៗនៅក្រោមប្រព័ន្ធតុលាការ
  • ជាអ្នកចូលរួមលុបបំបាត់អំពើហិង្សា អប់រំឲ្យចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី

ឃ. វិស័យនយោបាយ

  • ជាអ្នកអប់រំ និងទាមទារវប្បធម៌សន្តិភាព
  • ការចរចារបំបាត់អំពើហិង្សាគ្រប់បែបយ៉ាង
  • ជាអ្នកទាមទារ និងការពារអត្តសញ្ញាណជាតិ
  • ជាអ្នកទាមទារឯករាជ្យ និងសិទ្ធិសេរីភាព
  • ការអ្នកចូលរួមក្នុងការគ្រប់គ្រង និងដឹកនាំសណ្តាប់ធ្នាប់សាធារណៈសង្គមនៅតាមមូលដ្ឋាន
  • ជាអ្នកចូលរួមទាមទារការគោរព និងអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ

ង. វិស័យសេដ្ឋកិច្ច

  • ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជិវៈ និងជំនាញសិល្បៈផ្សេងៗ
  • ជាថ្នាលបណ្តុះផ្នែកជំនាញ ចម្លាក់ ហត្ថកម្ម សំណង់ និងសម្ភារៈប្រើប្រាស់នានា
  • ជាកន្លែងចូលរួមកសាងសមិទ្ធផលសង្គមដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានជីកស្រះ
  • ដឹកនាំផ្សព្វផ្សាយ និងជួយឧបត្ថម្ភទីជម្រក ផ្នែកសេដ្ឋកិច្ចគ្រួសារទុរគតជន ចាស់ជរា កុមារកំព្រា និងជនក្រីក្រ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login