ខ្មែរយើងបានកសាងជាតិឲ្យក្លាយជាអារ្យប្រទេសដ៏ល្បីល្បាញមួយនៅអាស៊ីអាគ្នេយ៍ បញ្ហានេះនាំឲ្យយើងកំណត់បានថាខ្មែរជាអ្នកយវិទ្យាសាស្រ្តនិយមផង និងជាអ្នកសីលធម៌និយមផង ។
បានជាអ្នកវិទ្យាសាស្រ្តនិយមនៅត្រង់ខ្មែរបានបង្កើតសម្បត្តិវប្បធម៌លទ្ធកម្មបានប្រើច្រើនដូចជា៖
- វិស័យអក្សរសាស្រ្ត៖ មានសំណេរបុរាណលើផ្ទាំងថ្ម សិលាចារឹកការវិវត្តន៍តួអក្សរឲ្យមានលក្ខណៈសុក្រឹត និងស្នាដៃអក្សរសិល្ប៍ច្រើនសន្លឹកសន្ធាប់
- វិស័យវិទ្យាសាស្រ្ត៖ គេសង្កេតឃើញមានលក្ខណៈពិសេសនៅត្រង់ខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះចន្ទតាមរនោច ខ្នើត ដើម្បីកំណត់សូរ្យគ្រាស និងចន្ទគ្រាស ។ កម្លាំងផ្នែកស្ថាបត្យកម្មបុរាណមានប្រាសាទប្រព័ន្ធធារាសាស្រ្ត ស្ពាន បណ្ណាល័យ ផ្លូវ ផ្ទះ.... ។ ផ្នែកតិចនិចបង្កើតសម្ភារៈប្រើប្រាស់ដូចជា កញ្ច្រែង ល្អី កញ្ជើ ក្អម តុ ទូ កៅអី ... ។
- ផ្នែកសិល្បៈ មានរបាំជាច្រើន បែបបុរាណប្រជាប្រិយ ... ។ ចម្រៀង តន្ត្រី មានល្ខោនបាសាក់ ត្រាប់ស្បែក ។ ឧទាហរណ៍៖ ទាំងបែបកូត ទះ ឬរាយដេញ ឬកេះ ផ្លុំ គោះ ។
- ផ្នែកកម្សាន្ត និងល្បែងកីឡាៈ មានល្បែងប្រជាប្រិយ និងកីឡាច្រើនមុខ...
- ផ្នែកជំនឿៈ យើងជឿលើហោរា ធម្មជាតិ គុណឪពុកម្តាយ បង្កើតពិធីបុណ្យផ្សេងៗ....
ជាអ្នកសីលធម៌និយមមានអំណេះអំណាងដូចខាងក្រោម៖
- មនុស្សខ្មែរមានចរិតស្លូតបូត សុភាពរាបសារ ឧស្សាព្យាយាម តស៊ូនិងមុះមុត...
- ស្រលាញ់យុត្តិធម៌ សច្ចធម៌ និងមានភក្តីភាពបំផុត
- មានចិត្តសន្តោស អធ្យាស្រ័យ ជួយយកអាស្រ័យគ្នា មិននិយមប្រកាន់វណ្ណៈឡើយនិង គ្មានចិត្តសាហាវឃោឃៅ
- មានសាមគ្គីភាព សមភាព ភាតរភាព
- ស្រឡាញ់សន្តិភាព មិនចង់ឈ្លានពានរបៀតបៀនអ្នកដទៃ
- និយមរាប់អានមិត្ត ជាងបង្កសត្រូវជាក់ស្តែងខ្មែរបង្កើតច្បាប់មិនសម្លាប់មនុស្ស បង្កើតវត្តអារាម គោរពព្រះពុទ្ធសាសនា
តាមទស្សនៈផ្ទាល់ក្នុងនាមកូនខ្មែរម្នាក់ៗពិតជានិយមទទួលយកបែបទាំងពិការតាមតម្រូវបុព្វបុរសព្រោះថា ៖
- ការប្រកាន់យកសីលធម៌និយម គឺបំណងធ្វើឲ្យសង្គមជាតិមានសន្តិភាព សុវត្ថិភាព ស្ថិរភាព បំបាត់ភាពអនាធិបតេយ្យ សង្គ្រាម ទំនាស់ និងហិង្សា ... ។ ជាពិសេស គឺមានបំណងរួបរួមគ្នាជាពូជសាសន៍ជាជាតិសាសន៍តែមួយ ។
រួមសេចក្តីមក ខ្មែរមានគំនិតធ្វើអ្វីៗឲ្យកើតផលបែបសុក្រិត និងជាអ្នកស្រឡាញ់សច្ចធម៌ យុត្តិធម៌ និងមានទស្សនៈមនុស្សនិយម សន្តិភាព និយមជានិច្ច ។