បុគ្គលម្នាក់ៗកំណត់លក្ខណៈសម្បត្តិបានល្អត្រឹមត្រូវ នាំដល់ការអភិវឌ្ឍន៍៖
- ការរៀនសូត្រ ត្រិះរិះពិចារណា សាកសួរ និងចងចាំបានច្រើន
- ហ្វឹកហាត់ អប់រំ
- បណ្តុះ និងពង្រឹងកម្លាំងចិត្តដោយដឹងខុសដឹងត្រូវ ស្គាល់អាក្រក់ទទួលខុសត្រុវលើអំពើរបស់ខ្លួន
- ក្លាយហានរឹងមាំតែក្នុងផ្លូវត្រូវ
- មានមនសិការ រកស៊ីតាមសមត្ថភាព មិនរំលោភ និងមិនកេងប្រវ័ញ្ចអ្នកដទៃ
- មានសាមគ្គីភាព
- មិនប្រកាន់វណ្ណៈ ដោយរាប់អានមនុស្សទូទៅ
- ស្រឡាញ់យុត្តិធម៌ សច្ចធម៌ និងស្នេហាមាតុភូមិ
- ទទួលស្គាល់ និងជួយសោះស្រាយទុកវេទនារបស់អ្នកដទៃ
- មិនប្រើអំណាច ឬឥទ្ធិពលឈ្លានពានអ្នកដទៃ
- អាចបណ្តុះបណ្តាលពុទ្ធិ ការស្រាវជ្រាវ និងផ្ទេរចំណេះដឹងដល់អ្នកដទៃ ។
រួមសេចក្តីមក ខ្មែរយើងជាអ្នកសន្តិភាពនិយម សីលធម៌និយម ជាតិនិយម និងមាតុភូមិនិយម ។