Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


+ ផ្នត់គំនិត ជាគំនិតនៃការយល់ឃើញដែលដិតដាមនៅក្នុងអារម្មណ៍ និងគំនិតរបស់មនុស្សម្នាក់ៗទៅតាមការកំណត់របស់សង្គមនិងវប្បធម៌ ។ វាជាបុរេនិច្ឆ័យជំនឿតៗគ្នា ឬការយល់ឃើញដែលត្រូវបានអនុវត្តនៅសង្គម ។ ឧទាហរណ៍ ៖ សង្គមខ្មែរច្រើនប្រកាន់ផ្នត់គំនិតមិនធំជាងនាឡិ ស្រ្ដី មើលថែទាំកែចៅ និងការងារផ្ទះ ឯបុរសមិនត្រូវធ្វើការផ្ទះទេ ។ ឧទាហរណ៍ ៖ ស្រីវិលចង្រ្កានមិនជុំ ។ ផ្នត់គំនិតឡើងដោយសារសង្គម ទៅតាមវប្បធម៌របស់ខ្លួន និងត្រូវបានអនុវត្តជាទូទៅលើក្រុមមនុស្សណាមួយ ដូចជា ក្រុមជនជាតិសាសន៍ដទៃ ភេទ ។

+ ផ្នត់គំនិតដែលរារាំងដលការលើកកម្ពស់សមត្ថភាពស្រ្ដី គឺផ្នត់គំនិតអវិជ្ជមាន គឺធ្វើតាមទម្លាប់និយម ។ ឧទាហរណ៍ ស្រីវិលចង្រ្កានមិនជុំនំមិនធំជាងនាឡិ ស្រ្ដីត្រូវនៅផ្ទះមើលថែទាំកូន ...។ ហើយផ្នត់គំនិតទាំងនោះត្រូវកែប្រែ ដោយ ៖

  • មិនត្រូវធ្វើតាមទម្លាប់ចាស់
  • មិនទាំងគំនិតជឿនលឿន និងគំនិតអភិវឌ្ឍន៍
  • ត្រូវចេះពិចារណាសមហេតុផល មិនត្រូវជឿគេដោយមិនបានគិតពិចារណា ។
  • ត្រូវខិតខំរៀនសូត្រដើម្បីមានចំណេះដឹង
  • ត្រូវចេះធ្វើពិសោធន៍ ឧទាហរណ៍ឪ្យគេឃើញជាក់ស្ដែង
  • ត្រូវផ្សព្វផ្សាយព័ត៌មានឪ្យបានទូលំទូលាយស្ដីពីសិទ្ធិមនុស្សតាមរយៈវិទ្យុ ទូរទស្សន៍ ទស្សនាវដី...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login