Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការស្តារព្រះពុទ្ធសាសនាឲ្យរស់ និងរីកចម្រើនត្រូវបានគេចែកចេញជាបីដំណាក់កាលគឺ៖

ក. ដំណាក់ទី១ សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា

  • ព្រះពុទ្ធសាសនាត្រូវ បានរស់រានមានជីវីតឡើងវិញ
  • ព្រះវិហារ កុដិ វត្តអារាម ត្រូវបានរៀបចំជួសជុល និងកសាងឡើងវិញ
  • ពិធីបំពេញផ្នួលត្រូវបានរៀបចំឡើងវិញ
  • យុវជនអាចចូលសាងផ្នួសនៅក្នុងវត្ត
  • គម្ពីរដីកា ក្បយនច្បាប់ ធម្មវិន័យនៃព្រះពុទ្ធសាសនា ត្រូវបានអនុញ្ញាតឲ្យបោះពុម្ពឡើងវិញ

ខ. ដំណាក់ទី២ សម័យរដ្ឋកម្ពុជា ( ១៩៩០ . ១៩៩៣ )

  • ព្រះពុទ្ធសាសនាត្រូវបានក្លាយជាសាសនារបស់រដ្ឋ
  • ប្រជាជនមានសិទ្ធិសេរីភាពខាងជំនឿកាន់តែទូលាយ
  • យុវជនដែលសាងផ្នួសបានកើនឡើងជាលំដាប់
  • ការកសាង និងការជួសជុលវត្តអារាម ព្រះវិហារទាំងឡាយកាន់តែច្រើនឡើងៗ
  • ការប្រារព្ធពិធិបុណ្យផ្សេងៗលំនាំសាសនា និងប្រពៃណីត្រូវបានប្រារព្ធយ៉ាងទួលំទូលាយ
  • ពុទ្ធសាសនា​បណ្ឌិតដែលជាផ្នែកនៃព្រះពុទ្ធសាសនាត្រូវបានរៀបចំដំណើរការឡើងវិញក្នុងឆ្នាំ១៩៩២ ។

គ. ដំណាក់ទី៣ ពីឆ្នាំ១៩៩៣ដល់បច្ចុប្បន្ន

  • ការបើកទូលាយការអភិវឌ្ឍន៍វិស័យជំនឿសាសនា
  • ចំនួនវត្ត និងព្រះសង្ឃមានការកើនឡើងយ៉ាងខ្លាំង
  • មានការកើនឡើងសាលាធម្មវិន័យ និងសាលាពុទ្ធិកបឋមសិក្សានៅតាមខេត្តនានា
  • សាលាពុទ្ធិមធ្យមសិក្សាទាំងនៅភ្នំពេញ និងតាមខេត្ត
  • ពុទ្ធិមហាវិទ្យាល័យក៏បានបើកឲ្យដំណើរការ  ។

ដូចនេះការស្តាររឡើងព្រះពុទ្ធសាសនាឲ្យរស និងរិកចម្រើនឡើងវិញត្រូវបានគេចែកជាបីដំណាក់កាលគឺ សម័យសាធារណរដ្ឋប្រជាមានិតកមម្ពុជា សម័យរដ្ឋកម្ពុជា និងសម័យព្រះរាជាណចក្រកម្ពុជាទី២ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login