សាលារៀនត្រូវបំពេញបេសកម្ម ៤យ៉ាងគឺ៖
- កសាង និងអភិវឌ្ឍន៍បុគ្គលិកកុមារឲ្យបានល្អប្រសើរ ចេះគោរពច្បាប់ចេះអនុវត្តតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋម្នាក់នាពេលអនាគត ដើម្បីឲ្យសក្តិសមជាទំពាំស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ ។
- អប់រំឲ្យយុវជនយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យជិវីតខាងផ្លូវលោក និងផ្លូវធម៌
- អប់រំយុវជន ឲ្យរៀនរស់នៅឲ្យបានសុខដុមរម្យនាជាមួយមនុស្សដទៃនៅក្នុងសង្គមទោះបីមានសាសនាផ្សេងៗគ្នាក៏ដោយ
- អប់រំយុវជនឲ្យចេះឈឺឆ្អាលចំពោះសង្គម ដោយចង់ឲ្យសង្គមមានការអភិវឌ្ឍន៍គ្រប់វិស័យទាំងផ្នែកសម្ភារៈ និងស្មារតី ។