ភាពខ្លាំង ជាថាមពលនៃគុណសម្បត្តិវិជ្ជមានដែលលេចធ្លោររបស់មនុស្សម្នាក់ៗ ហើយមនុស្សម្នាក់ៗទទួលបានភាពខ្លាំងតាំងពីកំណើត ។
រាប់ភាពខ្លាំង និងភាពខ្សោយរបស់ប្រជាពលរដ្ឋខ្មែររួមមានដូចតទៅ៖
ក. ភាពខ្លាំង
- ស្រ្តីខ្មែរមានចរិតស្លូតបូត សុភាពរាបសារទន់ភ្លន់ ម៉ឺងម៉ាត់ អំណត់ក្នុងការងារ...
- ប្រជាពលរដ្ឋខ្មែរប្រកាន់ពាក្យសច្ចៈ
- ស្រឡាញ់អំពើយុត្តិធម៌
- ហ៊ានលះបង់ជីវីតដើម្បីថែរក្សាការពារកេរ្តិ៍ឈ្មោះ អត្តសញ្ញាណជាតិនិងទឹកដីរបស់ខ្លួន ។
ខ. ភាពខ្សោយ
- ពុំសូវហ៊ានទាមទារនូវសិទ្ធិសេរីភាពរបស់ខ្លួន
- ធ្វើការទទួលបានកម្រៃតិចតួច
- ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចចូលចិត្ត ផឹកស្រា ជល់មាន់
- ប្រើអំពើហិង្សាក្នុងគ្រួសារ
- លេងល្បែងស៊ីសង
- ជំនឿស៊ប់ទៅលើជំនឿអរូបី ។