Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌ សំដៅយកធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះឲ្យលេចចេញជាលទ្ធផលផ្លែផ្កាតាមរយៈវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។

                   អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភា និងជាតម្លៃនៃការលូតលាស់ដុះដាលរីកចម្រើនល្ងប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿងក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមប្រកប​ដោយរបៀបរៀបរយ និងមានគ្រឿងប្រដាប់ប្រដារប្រើប្រាស់ មានជំនឿ និងចំណង់ចំនូលចិត្តគ្រប់បែបយ៉ាងក្នុងគោលដៅស្វែងរកសុខៈ ។

                   ក្រោយពីបានសិក្សាអំពីវប្បធម៌ និងអរិយធម៌ និងអរិយធម៌ខ្មែរមកធ្វើឲ្យយើងបានដឹងអំពីមនុស្សខ្មែរដូចខាងក្រោម ៖

  • ជនជាតិខ្មែរមិនមែនជាជនជាតិអន្តោប្រវេសន៍ឡើយ
  • មានប្រវត្តិសាស្រ្តរស់នៅលើទឹកដីរបស់ខ្លួនតាំងពីយូរណាស់មកហើយ
  • មានអរិយធម៌ខ្ពង់ខ្ពស់ល្បីល្បាញនៅសម័យមហានគរ
  • ខ្មែរមានអរិយធម៌របស់ខ្លួនច្បាស់លាស់មុនពេលខ្មែរទទួលឥទ្ធិពលរបស់បរទេស
  • ជនជាតិខ្មែរជាជនជាតិតស៊ូអំណត់ ឧស្សាហ៍ព្យាយាម ស្លូតបូត សុភាពរាបសារ និងជានិម្មិតករដ៏ឆ្នើម
  • ឆាប់ភ្ញាក់រលឹក ស្មោះត្រង់ចំពោះជាមមាតុភូមិ មិត្តភ័ក្រ្ភ តែស្អប់ខ្ពើមអ្នកជាសត្រូវ  ។

ដូចនេះក្រោយពីបានសិក្សាពីវប្បធម៌ និងអរិយធម៌ខ្មែរបានឲ្យយើងបានដឹងយ៉ាងច្រើនអំពីមនុស្សខ្មែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login