Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិល្បៈគឺជំនាញឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាងដូចជា ធ្លាក់គួរ ការរចនាវិចិត្រ ការតុបតែងចំរៀងន្រ្តី...ជាដើម ។

                   សិល្បៈជាអ្វីៗដែលជាស្នាដៃរបស់មហាជនដែលបង្ហាញអំពីអត្តសញ្ញាណជាតិ ។

                   សិល្បៈជាការងារដោយផ្ទាល់របស់មនុស្សស្គាល់រវាង និងមនុស្សស្គាល់មនុស្ស និងធម្មជាតិមនុស្សនិងជោគវាសនារបស់ខ្លួន​។

                   សិល្បៈជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម ។

                   សិល្បៈជាភស្តុតាងដែលមនុស្សស្គាល់ពិធម្មជាតិ ស្គាល់ពីសង្គមនិងស្គាល់ពីសតិអារម្មណ៍ ចិត្តរំភើបរបស់មនុស្ស ។

   តម្លៃពិតរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់៖

  • សោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលទេពកោសល្យរបស់សិល្បៈករអ្នកនិពន្ធ....។
  • ខ្លឹមសារទៅលើអត្តរស់ សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ
  • ចំណង់ចំណូលចិត្តនិងការគោរពបូជារបស់មហាជន
  • បង្ហាញពីអត្តសញ្ញាណជាតិពិតតប្រាកដ ។

ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ចនិងអាកប្បកិរិយាចំពោះសិល្បៈវប្បធម៌ដូចតទៅ ៖

  • ទប់នូវវប្បធម៌បរទេសដែលអន់ថយតាមគ្រប់ររូបភាព
  • ថែរក្សា និងគោរបូជាចំពោះអត្តសញ្ញាណសិល្បៈវប្បធម៌ជាតិ
  • ផ្សព្វផ្សាយឲ្យបានច្រើនតាមគ្រប់រូបភាពទាំងក្នុងប្រទេសនិងក្រៅប្រទេសទៅលើសិល្បៈវប្បធម៌ជាតិ
  • គ្រប់គ្នាត្រូវតែនិយមឲ្យតម្លៃទៅលើសស្នាដៃសិល្បៈរបស់ខ្លួន

សរុបមក យើងឃើញាសិល្បៈនិងតម្លៃរបស់សិល្បៈពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ដូចនេះ ក្នុងនាមយើងជាយុវជនមួយរូបខិតខំគោរពតាមភារកិច្ចបានខ្ជាប់ខ្ជួននិងមិនត្រូវមានអាកប្បកិរិយាឆ្គាំឆ្គងចំពោះសិល្បៈវប្បធម៌ឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login