បាយបិណ្ឌធ្វើតាមតំបន់ នៅមិនទាន់មានលក្ខណៈស្របគ្នាទេ
- លោកអាចារ្យម្នាក់ នៅស្រុកបាធាយ គាត់ប្រាប់ថា បាយបិណ្ឌ គឺបាយគេដាក់ផ្តិល នៅដើមបាត នៅពេលរាប់បាត្រ ។
- លោកអាចារ្យម្នាក់ នៅស្រុកកៀនស្វាយ គាត់ប្រាប់ថាបាយ ដាល់ក្នុងផ្តិល គឺបាយដង្វាយព្រះ ។ ឯបាយបិណ្ឌ គឺបាយសម្រាប់រាប់បាត្រ ។
- លោកយាយ លោកតាភាគច្រើន គាត់បានប្រាប់ថា បើប្រហសង្ឃដារ (បា.តារ) មានចំនួនប៉ុន្មានគេយកជើងពានតាមចំនួនព្រះសង្ឃ មកដាក់នំអន្សម នំគម ផ្លែឈើ ទឹកដោះគោ ស្ករស តែ ទឹកក្រូច ផ្សេងៗ តិចច្រើន ទៅតាមវេនមានក្រ មកដាក់លើពានទាំងនោះ ។ លុះព្រះសង្ឃដារចប់ គេយកទៅប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ។