Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផ្នត់គំនិតរបស់ខ្មែរ កាលបើគេនឹកឃើញដល់មាតាបិតា ឬញាតិកាណាមួយ គេតែងតែធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនដល់អ្នកនោះ ។ តែការធ្វើកុសលតាមបំណងរបស់ខ្លួន ឃើញមានថ្ងៃខ្លះ មានពុទ្ធបរិស័ទ មានចំនួនច្រើនលើសលប់ មានចង្ហាន់ព្រះសង្ឃ ឆាន់មិនអស់ តែថ្ងៃខ្លះ ពុទ្ធបរិស័ទមានតិច ឬគ្មានធ្វើឱ្យព្រះសង្ឃមានចង្ហាន់ឆាន់មិនគ្រប់គ្រាន់ឬគ្មានចង្ហាន់ឆាន់សោះ ។ ដោយមានមូលហេតុដូចខាងលើនេះហើយ ទើបធ្វើឱ្យពុទ្ធបរិស័ទ ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃតាមក្រុម តាមការសន្មតគ្នារហូតមកដល់សត្វថ្ងៃដែលយើងហៅថាដាក់វេន ឬតាមវេន ។

តែនៅថ្ងៃខាងដើមនៃថ្ងៃចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទមានជាប់រវល់ស្ទូងដកច្រើន មិនអាចរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃ តាមវេនឱ្យគ្រប់៣ខែបាន ។ លុះដល់ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ទើបបានសន្មតគ្នារៀបចង្ហាន់ទៅប្រគេនព្រះសង្ឃ តាមវេន ដែលគេបានហៅថា ដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។ ឯថ្ងៃខាងដើមនៃថ្ងៃដាក់បិណ្ឌ និងខាងចុងនៃថ្ងៃកាន់បិណ្ឌ ឬថ្ងៃបិណ្ឌដែលមិនមែនជាវេនរបស់ខ្លួន ទុកជាថ្ងៃធ្វើបុណ្យតាម សទ្ធារៀងៗខ្លួន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login