ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅរដូវក្តៅ នៅកណ្តាលវាលមួយសត្វកណ្តូបមួយក្បាលកំពុងតែស្រែកច្រៀងយ៉ាងសប្បាយ ដោយមិនខ្វល់ពីអ្វីទាំងអស់។ ស្រមោចមួយបានវារកាត់ ដោយមានពាំផងដែរនូវគ្រាប់ធញ្ញជាតិ។
«ម៉េចក៏មិនមកច្រៀងលេងនិងខ្ញុំ?» កណ្តូបនិយាយ «កុំទៅជញ្ជូននាំខាតពេលអត់ប្រយោជន៍ធ្វើអ្វី។ មកៗ…»
ស្រមោចក៏តបថា៖ «ខ្ញុំខំជញ្ជួនស្បៀងទុកពេលរដូវភ្លៀង បងកណ្តូបឯងមិនគិតរកស្បៀងទុកទេឬ? ប្រយ័ត្នគ្មានអីហូបពេលរដូវភ្លៀងមកដល់»
«ចាំបាច់ទៅខ្វល់អីដល់រដូវភ្លៀង យើងមានស្បៀងគ្រប់គ្រាន់នៅពេលនេះហើយ» កណ្តូបនិយាយ។
ស្រមោចលែងខ្វល់ ក៏គិតតែពីខំពាំជញ្ជួនស្បៀងទុក។ នៅពេលដែលរដូវភ្លៀវមកដល់ កណ្តូបគ្មានអ្វីហូបទាល់តែសោះ។ នៅពេលដែលវាដាច់ពោះជិតនឹងស្លាប់ហើយនោះ វាក៏ឃើញពួកសត្វស្រមោចនាំគ្នាហូបស្បៀងអាហារ ដែលពួកគេបានប្រមូលទុកពីរដូវក្តៅ។ ជាចុងក្រោយសត្វកណ្តូបក៏ភ្ញាក់ខ្លួន ហើយដឹងថា៖
មូលន័យ៖ ការការពារប្រសើរជាងការព្យាបាល