Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បុរស​ពីរ​​នាក់​ដែល​នៅ​ជិត​គ្នា ​បាន​នាំ​គ្នា​មក​បន់ស្រន់​មុខ​ព្រះ​ជា​ម្ចាស់​ ដើម្បី​ឲ្យ​សម្រេច​បំណង​ប្រាថ្នា​របស់​គេ។ បុរស​ម្នាក់​ពោរពេញ​ដោយ​ចិត្ត​លោភលន់​ចង់​បាន​លើស​គេ​តែឯង ឯ​ម្នាក់​ទៀត​ពោរ​ពេញ​ដោយ​ចិត្ត​ច្រណែន​ខ្លាច​គេ​បាន​ល្អ​ជាងខ្លួន។ ដោយ​ដឹង​ពី​គំនិត​​អាក្រក់​របស់​ពួក​គេ​ ព្រះជាម្ចាស់​​​បាន​យល់​ព្រម​តាម​សំណើរ​របស់​ពួក​គេ ក្រោម​លក្ខខ័ណ្ឌ​ថា​ បើ​ម្នាក់​ទទួល​បាន​អ្វី​មួយ ម្នាក់​ទៀត​នឹង​ទទួល​បានលើស​នោះពីរ​ដង។

បុរស​លោភលន់​បាន​សុំ​ព្រះ​ជា​ម្ចាស់​ ឲ្យ​ផ្តល់​ឲ្យ​គាត់​នូវ​មាស​មួយ​ឃ្លាំង​ធំ។ គ្រាន់​តែ​និយាយ​ចប់​ភ្លាម គាត់​ក៏ទទួល​បាន​​មាស​មួយ​ឃ្លាំង​ភ្លាម តែ​​គាត់​សប្បាយ​ចិត្ត​មិនបានប៉ុន្មាន​ផង​ គាត់​ក៏​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដោយ​ដឹង​​ថា​បុរស​មួយ​ទៀត​ទទួល​បាន​មាស​ពីរ​ឃ្លាំង​។ ​បន្ទាប់​មក​ ក៏​ដល់​វេន​របស់​បុរស​​ច្រណែន គាត់​កំពុង​គិត​រក​វិធី​ណា​កុំ​ឲ្យ​បុរស​លោភលន់​បាន​សោយ​សុខ​មាស​របស់​គាត់​ឲ្យ​សោះ។ គាត់​ក៏​បាន​សុំ​ឲ្យ​ព្រះ​ជា​ម្ចាស់​ខ្វះ​ភ្នែក​គាត់​ម្ខាង ដែល​មាន​ន័យ​ថា​ បុរស​លោភលន់​នឹង​ខ្វាក់​ភ្នែក​ទាំង​សងខាង។

​មូលន័យ៖ ប្រព្រឹត្ត​អបាយ​មុខ នឹង​ទទួល​រង​​ទារុណកម្ម (ធ្វើ​អាក្រក់បាន​អាក្រក់)

 

ប្រភព៖ បុរសលោភលន់ និងបុរសច្រណែន



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login