ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សម័យថ្ងៃមួយ សត្វលាបានឃើញស្បែកតោដែលព្រានប្រមាញ់ហាលទុកចោលយកមកពាក់។ បន្ទាប់មកវាក៏បានដើរចូលទៅក្នុងភូមិដោយពាក់ស្បែកតោនេះ ទាំងមនុស្សទាំងសត្វនៅក្នុងភូមិ នាំគ្នារត់ប្រាសអាយុ។ វាសប្បាយចិត្តខ្លាំងណាស់ ក៏លោតរាំហើយស្រែកយ៉ាងខ្លាំង! ពុទ្ធោ! វាមិនអាចលាក់សម្លេងពីធម្មជាតិរបស់វាបានទេ! អ្នកភូមិដឹងថាវាជាសត្វលា ក៏នាំប្រមូលគ្នាដេញវាយវា។ វារត់ផុតចេញពីអ្នកភូមិ ក៏ទៅជួបនឹងកញ្ជ្រោង១ក្បាល។ កញ្ជ្រោលក៏និយាយថា៖ «គ្រាន់តែស្តាប់សម្លេង យើងដឹងថាឯងជានរណាទៅហើយ» និយាយចប់ វាក៏លោតសង្គ្រប់ខាំលានោះស៊ីបាត់ទៅហោង។
មូលន័យ៖ ខោអាវគ្រាន់តែជាគ្រឿងបន្លំ ប៉ុន្តែពាក្យសម្តីបង្ហាញអំពីចរិតមនុស្ស