ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្តីធ្វើការនៅខេត្តឆ្ងាយ រីឯប្រពន្ធនៅផ្ទះមើលថែកូន។ ថ្ងៃមួយប្តីផ្ញើសំបុត្រទៅប្រពន្ធដែលមានសេចក្តី ដូចតទៅ៖
ជូនចំពោះប្រពន្ធសម្លាញ់ចិត្តបង!
ខែនេះបងមិនអាចផ្ញើប្រាក់ខែឲ្យអូនដូចរាល់ខែបានទៀតទេ តែបងសូមផ្ញើជំនួសនូវស្នាមថើបពីចម្ងាយ ចំនួន ១០០ ខ្សឺតវិញ។
ពីប្តីរបស់អូន
ឃុនពីម៉ូច
១ ខែក្រោយមក ប្រពន្ធសរសេរតទៅវិញថា៖
ជូនចំពោះប្តីសម្លាញ់ចិត្តអូន!
អូនសូមអរគុណចំពោះស្នាមថើបទាំង ១០០ ខ្សឺតដែលបងបានផ្ញើមកអូន។ អូនសូមផ្ញើជូនបងវិញនូវព័ត៌មាននៃការចំណាយកន្លងមកដូចខាងក្រោម៖
១. អ្នកប្រមូលសម្រាមគាត់ព្រមថើបអូន ២ ខ្សឺត ជំនួសថ្លៃសំរាម ១ ខែ។
២. លោកខាងទូរទស្សន៍ខ្សែកាបព្រមថើប ៧ ខ្សឺត ដោយអត់យកថ្លៃខ្សែកាប។
៣. ពូម្ចាស់ផ្ទះជួល សុខចិត្តថើបមួយថ្ងៃ ២ ទៅ ៣ ដង ជំនួសថ្លៃជួលផ្ទះ ១ខែពេញ។
៤. បងខាងអគ្គិសនី ថើបតែមួយមុខ គាត់មិនព្រមទេ គាត់សុំថែមអីៗទៀត ខ្ញុំក៏បានជូនគាត់តាមសំណូមពរ។
៥. ថ្លៃចំណាយរាយរង សរុបទៅ ៤០ ខ្សឺតទៀត។
សូមបងកុំបារម្ភពីអូនអី អូននៅសល់ ៣៥ ខ្សឺតទៀតចាយមិនទាន់អស់។ អូនអាចទុកវាប្រើរហូតដល់ដាច់ខែហ្នឹងទៀតបានល្មមបរិបូណ៍។
សូមបងជួយឲ្យដំបូន្មានអូនផងថាអូនត្រូវបន្តធ្វើដូចអញ្ចឹងតទៅទៀត ឬយ៉ាងណា។
ពីប្រពន្ធបង
សុភា
រៀបរៀងដោយ៖ មួង ណារ៉េត