ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅក្នុងសាលាបឋមសិក្សាមួយកន្លែង ក្នុងថ្នាក់រៀនមួយ មានអ្នកគ្រូម្នាក់បានសួរសំណួរទៅសិស្សតូចៗថា៖
អ្នកគ្រូ៖ មើល! កូនៗទាំងអស់គ្នា! តើកូនៗដឹងទេថាអាយុរបស់កណ្តុរ មានប៉ុន្មានឆ្នាំ?
ពេលនោះក៏មានក្មេងតូចៗ ពីរបីនាក់បានលើកដៃ ហើយឆ្លើយដូចខាងក្រោម៖
សិស្សទី១៖ បាទ! អ្នកគ្រូ! កណ្តុរមានអាយុប្រហែលពីរឆ្នាំ!!!
សិស្សទី២៖ បាទ! អ្នកគ្រូ! កណ្តុរមានអាយុប្រហែលបីឆ្នាំ!!!
អ្នកគ្រូ៖ តើមានកូនៗណាដឹងទៀតទេ?
ស្រាប់តែសិស្សទី៣ ម្នាក់ទៀតលើកដៃហើយឆ្លើយថា៖
សិស្សទី៣៖ បាទ! អ្នកគ្រូ! បើតាមខ្ញុំដឹងនោះ ខ្ញុំគិតថាអាយុរបស់កណ្តុរ វាស្ថិតនៅលើសត្វឆ្មា ជាអ្នកកំណត់ អ្នកគ្រូ!!
អ្នកគ្រូ៖ ……!!!!