សំណួរ
១. តើមានសម្បត្តិវប្បធម៌រូបីអ្វីខ្លះ របស់ខ្មែរ ដែលបានដាក់បញ្វូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ? ចូរបង្ហាញពីកាលបរិច្ឆទផង ។
២. តើនៅក្នុងសម័យអាណានិគមនិយមបារាំងមានព្រះរាជាខ្មែរប៉ុន្មានអង្គដែលបានសោយរាជ្យ ? ចូលបង្ហាញពីឆ្នាំនៃការសោយរាជ្យផង ។
៣. ចូររៀបរាប់ពីរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ និងមជ្ឈិមបក្សកុម្មុយនីស្ដឆ្នាំ១៩៧៦ ។
៤. មូលហេតុអ្វីខ្លះបានជាព្រះបាទនរោត្តម សីហនុ បង្កើតអង្គការសង្គមរាស្រ្ដនិយម ?
៥. តើប្រទេសកម្ពុជាធ្លាក់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដចំនួនប៉ុន្មានលើរួចមកហើយ ?
ចម្លើយ
១. សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មាន ៖
- ប្រាសាទអង្គរវត្ត ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២
- ប្រាសាទព្រះវិហារ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨
- តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ។
២. នៅក្នុងសម័យអាណានិគមនិយមបារាំង មានព្រះរាជាខ្មែរ៤អង្គដែលមានសោយរាជ្យរួមមាន ៖
- ព្រះបាទនរោត្តម (១៨៦០-១៩០៤)
- ព្រះបាទសុវត្ថិ (១៩២៧-១៩៤១)
- ព្រះបាទស៊ីសុវត្ត មុនីវង្ស (១៩២៧-១៩៤១)
- ព្រះបាទសម្ព័ន្ធ សីហនុ (១៩៤១-១៩៥៥លើកទី១) ។
៣. រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនិងមជ្ឈិមបក្សកុម្មុយនីស្ដឆ្នាំ ១៩៧៦ ៖
+ រចនាសម័្ពន្ធគ្រប់គ្រងរដ្ឋ
- ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋ ឬ ប្រមុខរដ្ឋ
- នួន ជា ជាប្រធានសភាតំណាងប្រជាជនកម្ពុជា
- ប៉ុល ពត ជានាយករដ្ឋមន្ដ្រី
- អៀង សារី ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស
- វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច
- សុន សេន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ
+ រចនាសម័្ពន្ធមជ្ឈិមបក្សកុម្មុយនីស្ដ
- ប៉ុល ពត ជាលេខបក្ស និង នួន ជា អនុលេខាបក្ស
- សមាជិកបក្សមាន សោភឹម អៀងសារី សុនសេន ឈិនជឿន វ៉នវ៉េត កែពក ខៀវសំផន ញឹមរស់ ។
៤. បានជាព្រះបាទនរោត្តម សីហនុ បង្កើតអង្គការសង្គមរាស្រ្ដ និយមព្រោះ ៖
- ដើម្បីរៀបចំសង្គមថ្មីក្រោយពីរបបអាណានិគម
- រៀបចំសេដ្ឋកិច្ចឪ្យបានរីកចម្រើន (បរទេស រដ្ឋ មូលដ្ឋាន)
- កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល
- អភិវឌ្ឍវិស័យវប្បធម៌ (សាលារៀន កីឡា...)
- បង្កើតសមាជជាតិ (សមា មន្ដ្រីរាជការ ប្រជារាស្រ្ដ) បំបាត់អំពើពុករលួយ
- ចង់អភិវឌ្ឍជាតិឪ្យដូចអារ្យប្រទេស
- ដើម្បីបង្រួបបង្រួមជាតិ និងដង្ហែតាមព្រះមហាក្សត្រ
- ចូលរួមប្រកួតប្រជែងក្នុងបោះឆ្នោតជាសកលនៅខែកញ្ញា ឆ្នាំ ១៩៥៥ ។
៥. ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដចំនួន៦លើករួចមកហើយគឺ ៖
- អាណត្តិទី១ គឺថ្ងៃទី ២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣
- អាណត្តិទី២ គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៩៨
- អាណត្តិទី៣ គឺថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣
- អាណត្តិទី៤ គឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨
- អាណត្តិទី៥ គឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣
- អាណត្តិទី៦ គឺថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ។
វិញ្ញាសាទី៤