Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើរបាយការណ៍របបកំណត់មានគំរូដូចម្តេច ?

៥២-​ ដូចម្តេចហៅថាកំណត់ហេតុ ?

៥៣- តើបែបបទ នៃការធ្វើកំណត់ហេតុចែកចេញជាអ្វីខ្លះ ?

៥៤- តើទម្រង់ នៃកំណត់ហេតុចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?

៥៥- តើកំណត់ហេតុពិនិត្យកត់ត្រាមានគំរូដូចម្តេច ?

ចម្លើយ

៥១- គំរូរបាយការណ៍របបកំណត់

                                                                             ព្រះរាជាណាចក្រកម្ពុជា

                                                                          ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង..............                                                                

លេខ................                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                       របាយការណ៍

                                                                                            ស្តីពី

                                       ការងារប្រចាំសប្តាហ៍គិតពីថ្ងៃទី..........ដល់ថ្ងៃទី............និងទិសដៅការងារសប្តាហ៍បន្ត

I- លទ្ធផលសម្រេចបានៈ

            ១-.........................................

            ២-......................................................................

            ៣-...........................................................................................................។

II- បញ្ហាប្រឈម​ និងសំណូមពរៈ

            -.....................................................

            -.....................................................

III- ទិសដៅបន្តៈ

            -.....................................................

            -.....................................................

                                                                                                                                               អ្នកធ្វើរបាយការណ៍

                                                                                                                                                    (ហត្ថលេខា)

                                                                                                                                                        ឈ្មោះ

កន្លែងទទួលៈ

-.....................

-.....................

៥២- កំណត់ហេតុ គឺជាការកត់ត្រារបស់ភ្នាក់ងារ១រូប ដែលបានពិនិត្យព្រឹត្តិការណ៍អ្វីមួយ ឬការរៀបរាប់អំពីដំណើរប្រព្រឹត្តទៅនៃកិច្ចប្រជុំ១ ពីដើមរហូតដល់ចប់ ។ ការប្រជុំដោះស្រាយទំនាស់ការប្រជុំមានលក្ខណៈសំងាត់ ការប្រជុំគណៈកម្មាធិការ និងការប្រជុំគណៈកម្មការអ្វីមួយនៅក្នុងក្រសួង ឬស្ថាប័ននានាគេតែងធ្វើកំណត់ហេតុ ។

៥៣- បែបបទ នៃការធ្វើកំណត់ហេតុចែកចេញដូចជា ៖

                ក- កំណត់ហេតុប្រជុំ

            ភ្នាក់ងារដែលទទួលបន្ទុកធ្វើកំណត់ហេតុ គឺជាលេខាធិការរបស់អង្គភាព ឬរបស់គណៈកម្មការ ។ បើគ្មានលេខាធិការទេ គេត្រូវចាត់តាំងសមាជិកគណៈកម្មការមួយរូប ដើម្បីធ្វើជាលេខាកត់ត្រា ។

            លេខាធិការត្រូវកត់ត្រាឲ្យបានសព្វគ្រប់នូវខ្លឹមសារនៃកិច្ចប្រជុំ ។ មតិទាំងអស់របស់សមាជិកអង្គប្រជុំត្រូវបានកត់ត្រាទាំងអស់ ដោយកត់ត្រាទៅតាមលំដាប់លំដោយ នៃសមាជិកអង្គប្រជុំដែលមានមតិ ។

            ក្រោយពេលដែលសម័យប្រជុំត្រូ​វបានបញ្ចប់ លេខាកត់ត្រាត្រូវធ្វើសេចក្តីព្រាងនៃកំណត់ហេតុទៅឆ្លងប្រធានអង្គប្រជុំ ឬប្រធានអង្គភាព ។ បន្ទាប់មកត្រូវយកសេចក្តីព្រាងកំណត់ហេតុ ដែលបានទទួលការឯកភាពពីប្រធានអង្គប្រជុំហើយទៅវាយកុំព្យូទ័រ ។ កំណត់ហេតុត្រូវបានចុះហត្ថលេខាដោយលេខាកត់ត្រា និងប្រធានអង្គប្រជុំ ។ កំណត់ហេតុប្រជុំត្រូវបានចែកជូនមន្រ្តី ដែលបានចូលរួមប្រជុំ និងអង្គភាពពាក់ព័ន្ធដើម្បីជ្រាប ឬដើម្បើមុខការ ។

            ខ- កំណត់ហេតុ នៃព្រឹត្តិការណ៍និងការពិនិត្យកត់ត្រា

            កំណត់ហេតុត្រូវបានគេធ្វើឡើង ដោយភ្នាក់ងារម្នាក់ដែលបានឃើញព្រឹត្តិការណ៍នោះកើតឡើង ។ ប្រសិនបើព្រឹត្តិការណ៍កើតឡើង នៅពេលអវត្តមាននៃភ្នាក់ងារនោះ គេត្រូវកត់ត្រាតាមសេចក្តីដែលគេបានរាយការណ៍ជូន ។

៥៤- ទម្រង់នៃកំណត់ហេតុរួមមានបីផ្នែកគឺ ចំណែកដើម អត្ថបទ និងរូបមន្តបញ្ចប់ ។

            ១- ចំណែកដើម ក្បាលលិខិត ចំណង់ជើង ។

            ២- អត្ថបទ អាចប្រែប្រួលទៅតាមប្រភេទកំណត់ហេតុ ។ កំណត់ហេតុប្រជុំ កំណត់ហេតុព្រឹត្តិការណ៍ ការពិនិត្យកត់ត្រា ត្រូវបានរៀបរៀងជាអត្ថបទខុសៗគ្នា ដូចតទៅ ៖

            ក- កំណត់ហេតុប្រជុំ

            សេចក្តីផ្តើមអត្ថបទ គេនិយមធ្វើឃ្លាសេចក្តីផ្តើមវែង ដើម្បីបញ្ជាក់ព័ត៌មានចាំបាច់ឲ្យបានគ្រប់គ្រាន់ ក្នុងបំណងឲ្យអ្នកអានដឹងអំពីការប្រជុំ ។

            ឧទាហរណ៍ ៖ គេត្រូវប្រាប់កាលបរិច្ឆេទ និងម៉ោងប្រជុំ ទីកន្លែងប្រជុំ កម្មវត្ថុនៃការប្រជុំសមាសភាព ។

            - កាលបរិច្ឆេទ នៃការប្រជុំ គេនិយមប្រើជាញឹកញាប់នូវរូបមន្ត ដូចខាងក្រោម ៖

“ ឆ្នាំពីរពាន់ប្រាំពីរ ខែមិថុនា ថ្ងៃទីមួយ វេលាម៉ោង ប្រាំបី “ (គេសរសេរជាតួអក្សរទាំងអស់)

            - កន្លែងប្រជុំ ៖ ត្រូវសរសេរទីកន្លែងប្រជុំ បើមានអគារច្រើន គេប្រាប់ឈ្មោះអគារប្រជុំជួនកាលគេប្រាប់លេខបន្ទប់ទៀត ។

            ឧទាហរណ៍ ៖.............ប្រព្រឹត្តទៅនៅអគារ..............បន្ទប់........................នៃក្រសួង....................................

            - កម្មវត្ថុ នៃកិច្ចប្រជុំ ៖ គេត្រូវសរសេរកម្មវត្ថុ នៃកិច្ចប្រជុំ ឬរៀបវារៈប្រជុំ ។

            ឧទាហរណ៍ ៖

            ....................ដើម្បីពិនិត្យពិភាក្សាបញ្ហា..........................ប្រសិនបើកម្មវត្ថុ នៃការប្រជុំមានច្រើន គេត្រូវសរសេរបង់លេខដូចរបាយការណ៍ដែរ ឬធ្វើបញ្ជីរបៀបវារៈនៃកិច្ចប្រជុំដោយឡែកពីកំណត់ហេតុ រួចគេភ្ជាប់បញ្ជីនេះ មកជាមួយកំណត់ហេតុ ។

          ឧទាហរណ៍ ៖

            ដើម្បីពិនិត្យបញ្ហាដែលមានចែងក្នុងរបៀបវារៈជូនភ្ជាប់ ។

            គេត្រូវសរសេរសមាសភាពចូលរួមប្រជុំ ក្នុងកំណត់ហេតុ តាមរបៀបដូចខាងក្រោម ៖

លោក........................................សាកលវិទ្យាធិការ....................            ប្រធាន

លោក............................................នាយក.........................                   អនុប្រធាន

លោក.................................ប្រធានការិយាល័យ....................                សមាជិក

លោក.....................................ប្រធានផ្នែក.......................                     សមាជិក

លោក..................................................................................                 លេខាធិការ

          អវត្ថមាន ៖

            ត្រូវចែកឲ្យដាច់រវាងអ្នកអវត្តមានមូលហេតុ និងអវត្តមានគ្មានមូលហេតុ ។

            គេអាចសរសេរឃ្លាដូចខាងក្រោម ៖

            មន្រ្តី ឬសមាជិកដែលសុំការអនុញ្ញាតមិនបានចូលរួមប្រជុំ

            លោក ...សុក..........................................ជាប់ភារកិច្ច

            លោក....ខ..............................................ឈឺ

          អវត្តមានគ្មានមូលហេតុ ៖

            លោក សៅ..............................................

            បើមានឥស្សរៈជនខ្លះ ដែលចូលរួមប្រជុំមានលក្ខណៈឯកជន ឬលក្ខណៈសង្កេតការ គេអាចប្រើរូបមន្តដូចខាងក្រោម ៖

            អញ្ជើញចូលរួមប្រជុំដែរ ប៉ុន្តែពុំមានសិទ្ធិសម្រេច ៖

            លោក ច.......................................................

          អត្ថបទ

            គេចាប់ផ្តើមសរសេរអត្ថបទ នៃកំណត់ហេតុ ដោយត្រូវបង្ហាញអំពីការបើកសម័យប្រជុំ

          ឧទាហរណ៍ ៖

            “ ប្រធានអង្គប្រជុំបានមានមតិស្វាគមន៍..................................................ឬជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ......................................... ” ឃ្លាចុងក្រោយប្រាប់ការបញ្ចប់សម័យប្រជុំ ។

          ឧទាហរណ៍ ៖

            បញ្ហាទាំងអស់ដែលមានចែងក្នុងរបៀបវារៈ ត្រូវបានអង្គប្រជុំពិនិត្យល្អិតល្អន់ និងបានសម្រេចដូចតទៅ.......................................................។

            សម័យប្រជុំត្រូវបានបញ្ចប់នៅម៉ោង........................................។ ឬបញ្ហាលើកឡើងក្នុងអង្គប្រជុំ តម្រូវឲ្យមានការពិនិត្យស៊ីជំរៅ ប្រធានបានផ្អាកការប្រជុំនៅម៉ោង...................នឹងកោះអញ្ជើញសមាជិកទាំងអស់ប្រជុំម្តងទៀតនៅថ្ងៃទី..........................................ម៉ោង.............................។

          ខ- កំណត់ហេតុនៃព្រឹត្តិការណ៍ និងការពិនិត្យកត់ត្រា

            ឃ្លាផ្តើមសេចក្តី រួមមានខ្លឹមសារដូចតទៅ ៖

- កាលបរិច្ឆេទ

- ឈ្មោះនៃភ្នាក់ងារ ធ្វើកំណត់ហេតុ

- រូបមន្តនៃការពិនិត្យ

គេប្រើរូបមន្តដូចខាងក្រោម ៖ ឆ្នាំពីរពាន់ដប់ប្រាំបី ខែ...ថ្ងៃទី.........ម៉ោង..........ខ្ញុំឈ្មោះ..............ប្រធានការិយាល័យរដ្ឋបាល នៃ..............................បានពិនិត្យដូចខាងក្រោម ៖ ..................................................

អត្ថបទ ៖ មានបីផ្នែក

- មន្ត្រីត្រូវអធិប្បាយជាបឋមនូវកាលៈទេសៈ ដែលនាំឲ្យមានការធ្វើកំណត់ហេតុ ឬការពិនិត្យកត់ត្រា

- មន្ត្រីត្រូវសរសេរនូវហេតុការណ៍ដែលខ្លួនបានឃើញផ្ទាល់ភ្នែក

- បើសិនជាត្រូវសួរសាក្សីផ្សេងទៀត ត្រូវបង្ហាញអត្តសញ្ញាណ នៃសាក្សីទាំងនោះ និងកត់ត្រានូវការរៀបរាប់របស់សាក្សីនោះ ។

​            ៣- រូបមន្តបញ្ចប់

            - ការចុះហត្ថលេខា

            ក- កំណត់ហេតុប្រជុំ ៖ លេខាកត់ត្រា និងប្រធានអង្គប្រជុំជាអ្នកចុះហត្ថលេខា លើកំណត់ហេតុប្រជុំ ។

            ខ- កំណត់ហេតុព្រឹត្តិការណ៍ និងការពិនិត្យកត់ត្រា

            ត្រូវសរសេរមុខងារ និងឈ្មោះអ្នកធ្វើកំណត់ហេតុ តាមបែបដូចខាងក្រោម ៖

                                                                                                                                        ប្រធានការិយាល័យ......

                                                                                                                                                    (ឈ្មោះ)

            - កន្លែងទទួល

            កំណត់ហេតុត្រូវបានចែកជូនទៅសាមីជន ឬអង្គភាពពាក់ព័ន្ធ ។ ដូច្នេះគេត្រូវចុះកន្លែងទទួលតាមរូបមន្ត ដូចខាងក្រោម ៖

កន្លែងទទួល

-...........................

-...........................

៥៥- គំរូកំណត់ហេតុពិនិត្យកត់ត្រា

                                                                                 ព្រះរាជាណាចក្រកម្ពុជា

                                                                             ជាតិ សាសនា ព្រះមហាក្សត្រ

...............................

...............................

                                                                                       ការពិនិត្យកត់ត្រា

                                                                                       ស្តីពី.................

          ឆ្នាំពីរពាន់ប្រាំពីរ ខែ..........ថ្ងៃទី.................នៅវេលាម៉ោង......................................................យើងខ្ញុំឈ្មោះ ៖

            ១- .................................................................................................ជា (ប្រាប់មុខងារ​ និងទីកន្លែងធ្វើការ)

            ២- .....................................................................................ជា (ប្រាប់មុខងារ និងទីកន្លែងធ្វើការ)

            ដោយមានការណែនាំ ពី លោក សុក យើងខ្ញុំទាំងពីរនាក់ បានពិនិត្យឃើញសំភារៈនៅបន្ទប់ អេ មានដូចខាងក្រោម ៖

            -................................................................................................................................................................

..............................................................................................................................។

            -................................................................................................................................................................

...................................................................................................................................................។

            -................................................................................................................................................................

...............................................................................................................................។

            -...................................................................................................................។

            -........................................................................................................................................។

            -................................................................................................................................................................

.....................................................................................................................................។

            -...........................................................................................................................................។

                                                                                                                                     ប្រធាន............................

 

កន្លែងទទួល

-.......................

-.......................

-.......................

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login