Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនៅក្នុងកំឡុងពេលមួយណាដែល​ដាយណូស័រ​ ត្រូវវិនាសសាបសូន្យ ?

២. ដូចម្តេចហៅថាខ្សែភ្នំភ្លើង ?

៣. តើ​ស្ថានប្រព័ន្ធសំខាន់ៗនៅប្រទេសកម្ពុជាមានអ្វីខ្លះ ?

៤. ហេតុអ្វីមានរដូវប្លែកៗលើផែនដី ?  

ចម្លើយ

១. ក្នុងកំឡុងពេល ដែលដាយណូស័រត្រូវវិនាសសាបសូន្យគឺនៅចុងស័កមេសូអ៉ីច ។

៣. សំបកផែនដីមានរាងជាស្រទាប់ៗ ។ មួយមានប្រយោង ដែលធ្វើអោយវត្ថុក្តៅក្នុងឈ្នូលផែនដីផ្ទុះចេញមកចេញពីសំបកផែនដីបែបនេះ ហៅថាបន្ទុះភ្នំភ្លើង ។ នៅជុំវិញមហាសមុទ្របាស៊ីភិចមានភ្នំភ្លើងដែលកើតឡើងបន្តគ្នាជាច្រើនគេហៅថា “ខ្សែនៃបន្ទុះភ្នំភ្លើង” ។

៣. ស្ថានប្រព័ន្ធសំខាន់ៗ​នៅប្រទេសកម្ពុជាមានដូចជា ៖​

  • ស្ថានប្រព័ន្ធបឹងទន្លេសាប
  • ស្ថានប្រព័ន្ធ​ ប្រព័ន្ធទន្លេមេគង្គ
  • ស្ថានប្រព័ន្ធតំបន់ឆ្នេរ
  • ស្ថានប្រព័ន្ធព្រៃឈើ ។

៤. ផែនដីវិលជុំវិលខ្លួនឯងផង និងវិលជុំវិញព្រះអាទិត្យផង តាមរបត់គន្លង រាងអេលីប ។ ដំណើរមួយជុំ (រឺរង្វិលជុំ) ព្រះអាទិត្យមានរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ដែលហៅថាឆ្នាំត្រូពិច រឺឆ្នាំសុរិយគតិ ។ ដោយសារអ័ក្សទ្រេតរបស់ផែនដី និងរង្វាលជុំនេះធ្វើអោយផែនដីទទួលពន្លឺព្រះអាទិត្យមិនស្មើគ្នាទេ ។ផលចេញពីរង្វាលជុំវិញព្រះអាទិត្យគឺលើលែងពេលសមរាត្រី ចំនួន២ ថ្ងៃនៅតំបន់អេក្វាទ័រចេញ ក្រៅពីនេះ រយៈពេលថ្ងៃ និងពេលយបមិនស្មើគ្នាទេ ។ ពីថ្ងៃទី២១ មីនា ទៅ ដល់ថ្ងៃ២៣ កញ្ញារយៈពេលថ្ងៃវែងជាង រយៈពេលយប់នៅអឌ្ឍគោលខាងជើង ។ តែពីថ្ងៃ២៣ កញ្ញា ទៅ ដល់ថ្ងៃ២១ មីនាដំណើរខាងលើនេះមានលក្ខណផ្ទុយគ្នាវិញនៅអឌ្ឍគោលខាងត្បូង ។ ថ្ងៃ ២១ មីនាជាសមរាត្រី វាផ្តើមអោយមាននិទាយរដូវ នៅអឌ្ឍគោលខាងជើង និង សរទរដូវ នៅអឌ្ឍគោលខាងត្បូង នៅអំឡុងពេលនេះរយៈពេលថ្ងៃវែងជាងពេលយប់រហូតដល់ថ្ងៃ២២ មិថុនា ស៊ុលស្ទីសររដូវក្តៅ (វស្សានរដូវ) នៅពេលនោះពេលថ្ងៃខ្លីជាងពេលយប់ ។ រយៈពេល៩៣ ថ្ងៃរដូវក្តៅ មាននៅអឌ្ឍគោលខាងជើង និងសិសិរដូវមាននៅអឌ្ឍគោលខាងត្បូង រហូតដល់ថ្ងៃ២៣ កញ្ញា កើតមានសមរាត្រីលើកទី២ និងនិទាយរដូវមាននៅអឌ្ឍគោលខាងត្បូង ។ ចាប់ពីថ្ងៃ ២២ ធ្នូ សមរាត្រីលើកទី២ ពេលថ្ងៃមានរយៈពេលវែង សិសិររដូវ មាននៅអឌ្ឍគោលជើង វស្សានរដូវនៅអឌ្ឍគោលខាងត្បូងពេលយប់មានរយៈពេលខ្ចីរហូតដល់ថ្ងៃ២១ មីនាដែលជាសមរាត្រីថ្មី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login