Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើលិខិតបទដ្ឋានជាគឺជាអ្វី ?

២- តើខ្លឹមសាររួមរបស់បទដ្ឋានគឺជាអ្វី ?

៣- តើលិខិតបទដ្ឋានមានអ្វីខ្លះ ?

៤-​ អ្វីទៅជាព្រះរាជក្រម ?

៥- អ្វីទៅជាបែបបទនៃការសាកល្បងសេចក្តីព្រាងច្បាប់ ?

ចម្លើយ

១- លិខិតបទដ្ឋាន គឺជាសេចក្តីសម្រេច ដែលមានខ្លឹមសារជាបទប្បញ្ញតិទូទៅ ឬឯកត្តភូត ហើយមានលក្ខណៈគតិយុត្ត ចេញដោយព្រះមហាក្សត្រក្នុងនាមប្រមុខរដ្ឋ​ និងអាជ្ញាធររដ្ឋបាល (ក្នុងនាមរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងអង្គភាពនានា) ។

២- ខ្លឹមសាររួមរបស់បទដ្ឋាន គឺទាក់ទងដល់ការបង្កើតរដ្ឋធម្មនុញ្ញ បង្កើតច្បាប់នានា តែងតាំងមុខតំណែង-ឋានន្តរស័ក្តិ ដកហូតមុខតំណែង-ឋានន្តរស័ក្តិ ផ្ទេរភារកិច្ច ដាក់ឲ្យចូលនិវត្តន៍ លើកលែងទោស ផ្តល់មេដាយ និងគ្រឿងឥស្សររិយយស តែងតាំងឧកញ៉ា ការបង្កើត ក្រសួង-ស្ថាប័ន គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ គ្រឹះស្ថាន និងអង្គភាពនានា ។

៣- លិខិតបទដ្ឋានរួមមាន ៖ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា សេចក្តីសម្រេច សាររាចរ ។

៤-​ ព្រះរាជក្រម ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់ និងគតិច្បាប់ ។ ជាមួយនេះ ក្នុងការរៀបរាប់អំពីការធ្វើព្រះរាជក្រម គេត្រូវរៀបរាប់អំពីលំដាប់នៃការកសាងច្បាប់ផងដែរ ។ ខ្លឹមសារនៃច្បាប់ គឺពាក់ព័ន្ធទៅនឹងសិទ្ធិ កាតព្វកិច្ច និងករណីកិច្ច របស់ពលរដ្ឋគ្រប់រូប ។

            មាត្រា៩១ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា ៖ “ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ “ ។ សេចក្តីព្រាងច្បាប់ជាច្រើនត្រូវបានរដ្ឋាភិបាលជាអ្នកផ្តួចផ្តើម គំនិតធ្វើរួចដាក់ជូនរដ្ឋសភា នឹងព្រឹទ្ធសភា ពិនិត្យ និងអនុម័ត ។

            ច្បាប់ដែលរៀបចំធ្វើ ដោយរាជរដ្ឋាភិបាល ហៅថាសេចក្តីព្រាងច្បាប់ ។

            ច្បាប់ដែលរៀបចំធ្វើ ក្រុមតំណាងរាស្រ្ត ហៅថាសេចក្តីស្នើច្បាប់ ។

៥- បែបបទនៃការសាកល្បងសេចក្តីព្រាងច្បាប់ គឺកន្លងមក រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួង ស្ថាប័ននានា កសាងសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នខ្លួន ។

            ឧទាហរណ៍ ៖​

            ក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យកសាងសេចក្តីព្រាងច្បាប់ស្តីពីៈ កាតព្វកិច្ចយោធា ។

            ច្បាប់នីមួយៗ នៅក្នុងក្រសួង ស្ថាប័ន ចំពោះអង្គភាពណាដែលមានសមត្ថកិច្ចពាក់ព័ន្ធច្រើន អង្គភាពនោះអាចទទួលបន្ទុកតាក់តែងសេចក្តីព្រាងច្បាប់ ដែលរដ្ឋមន្ត្រីប្រគល់ភារកិច្ចឲ្យ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login