2019-05-17 02:43
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- តើកំណត់ហេតុប្រជុំមានគំរូដូចម្តេច ?
៥៧- ដូចម្តេចហៅថាលិខិតបង្គាប់ការ ?
៥៨- តើលិខិតបង្គាប់ការមានប៉ុន្មានយ៉ាង ?
៥៩- តើទម្រង់នៃលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្មជាអ្វីទៅ ? ហើយចែកចេញជាប៉ុន្មានផ្នែក ?
ចម្លើយ
៥៦- គំរូកំណត់ហេតុប្រជុំ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួង..................
គណៈកម្មការ.......
កំណត់ហេតុ
ស្តីពី.....................................
ឆ្នាំពីរពាន់ដប់ប្រាំបី ខែមិថុនា ថ្ងៃទីទប់ប្រាំ ម៉ោងប្រាំបួន ព្រឹក គណៈកម្មាការ.....................ដែលបង្កើតដោយប្រកាសលេខ..............................ចុះថ្ងៃទី..........................ដែលរួមមានសមាសភាដូចខាងក្រោម ៖
លោក....................................................................... ប្រធាន
លោក....................................................................... អនុប្រធាន
លោក....................................................................... សមាជិក
លោក....................................................................... សមាជិក
លោក....................................................................... លេខាធិការ
សមាជិកដែលសុំការអនុញ្ញាតមិនបានចូលរួមប្រជុំដោយមូលហេតុជាប់ភារកិច្ច
លោក..................................................................
លោកប្រធានបានបើកសម័យប្រជុំ ព្រមទាំងបានប្រកាស............................................................................
...................................................................................................................................។
មតិពិភាក្សា...........................................................................................................................។
១- លោក សុក បានមានប្រសាសន៍ថា.........................................................................។
២-............................................................................................................................។
ការសម្រេចរបស់អង្គប្រជុំ ៖
-..............................................................................................។
-..............................................................................................................។
ដោយពុំមានសមាជិកណាម្នាក់សុំមានមតិវ សម័យប្រជុំត្រូវបានបិទនៅម៉ោង......................។
ប្រធានអង្គប្រជុំ លេខាកត់ត្រា
កន្លែងទទួល ៖
-......................
-......................
៥៧- លិខិតបង្គាប់ការ គឺជាសេចក្តីសម្រេចផ្ទៃក្នុង ដែលមានអត្ថន័យបង្គាប់ទៅមន្ត្រី ១នាក់ ឬច្រើនាក់ ។
៥៨- គេអាចចេញលិខិតបង្គាប់ការក្នុងករណី២យ៉ាង ៖
- ចាត់តាំងមន្រ្តីមួយរូប ឬច្រើនរូបដើម្បីទៅចូលរួមប្រជុំ ឬចូលជាសមាជិកគណៈកម្មការអ្វីមួយនៅក្នុងអង្គភាព ក្រសួង ស្ថាប័ន ណាមួយ ឬបង្កើតគណៈកម្មការអ្វីមួយ ។
- ការសម្រេចដែលពាក់ព័ន្ធនឹងស្ថានភាពរបស់មន្ត្រីណាម្នាក់ (ការចាត់តាំងក្នុងមុខតំណែងត្រួត ឬការតែងតាំងបណ្តោះអាសន្ន................................................) ។
ហេតុដូច្នេះហើយ ក្នុងការប្រគល់មុខតំណែងបណ្តោះអាសន្នជូនមន្រ្តីណាម្នាក់ គេចេញលិខិតបង្គាប់ការ រួចហើយគេចេញលិខិតតែងតាំងប្រគល់មុខតំណែងជាផ្លូវការ ។
ក្រោយពេលដែលបានទទួលលិខិតបង្គាប់ការរួចហើយ សាមីជនត្រូវទទួលមុខការដែលគេបានផ្តល់ជូនជាលក្ខណៈបណ្តោះអាសន្ន ។
លិខិតបញ្ជាបេសកកម្ម គឺជាលិខិតបង្គាប់ការពិសេស ។ គេចេញលិខិតបេសកកម្មនៅពេលណាដែលគេចាត់តាំងមន្រ្តីមួយរូប ឬច្រើនរូប ដើម្បីទៅបំពេញបេសកកម្មនៅតាមបណ្តាខេត្តនានា ឬនៅបរទេស ។
៥៩- ទម្រង់នៃលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្ម គឺអង្គភាពដែលទទួលបន្ទុកធ្វើលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្ម គេច្រើនបោះពុម្ពរួចស្រេចនូវខ្លឹមសាររួម ដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។
លិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្មរួមមានបីផ្នែក ៖
- ចំណែកដើម
- ខ្លឹមសារ
- រូបមន្តបញ្ចប់
១- ចំណែកដើម ៖
ក- ក្បាលលិខិត
ខ- ចំណងជើង
គ- យោង ៖ បើលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្មនោះ ជាការអនុវត្តបទបញ្ញត្តិ នៃលិខិតបទដ្ឋានណាមួយ ត្រូវយកលិខិតបទដ្ឋាននោះធ្វើជាឯកសារយោង ។
ឧទាហរណ៍ ៖
- យោងព្រះរាជក្រឹត្យលេខ....................ចុះថ្ងៃទី...........ស្តីពីការ....................
ឬ - យោងអនុក្រឹត្យលេខ......................ចុះថ្ងៃទី.............ស្តីពី..........................
ឬ - យោងប្រកាសលេខ..................ចុះថ្ងៃទី................ស្តីពី...........................
- តាមការចាំបាច់របស់ក្រសួង
ឬ - តាមការចាំបាច់របស់រាជធានី-ខេត្ត
២- ខ្លឹមសារ
លិខិតបង្គាប់ការ និងលិខិតបញ្ជបេសកកម្ម ត្រូវមានខ្លឹមសារជាសារវ័ន្ត ២ចំណុច ៖
កម្មវត្ថុនៃបង្គាប់ និងមន្រ្តីដែលពាក់ព័ន្ធ ។
អត្ថបទដែលធ្លាប់ប្រើញឹកញាប់ច្រើនមានខ្លឹមសារដូចខាងក្រោម ៖
ក- ចំពោះលិខិតបង្គាប់ការ
- កថាខ័ណ្ឌទី១ ៖ ចែងអំពីកម្មវត្ថុ នៃការបង្កើតគណៈកម្មការ បានសេចក្តីថា ជាឈ្មោះនៃបេសកកម្ម ឬភារកិច្ចដែលគេប្រគល់ឲ្យគណៈកម្មការ ។ ជាញឹកញាប់កថាខ័ណ្ឌទី១នេះ គេនិយមចាប់ផ្តើមដោយសេចក្តីដូចខាងក្រោម ៖
“ ត្រូវបានបង្កើតគណៈកម្មការមួយសម្រាប់ទទួលបន្ទុក....................................... “
- កថាខ័ណ្ឌទី២ ៖ ចែងអំពីសមាសភាពគណៈកម្មការ ដែលជានិច្ចជាកាលត្រូវមានប្រធាន និងជួនកាលមានអនុប្រធានគណៈកម្មការ និងត្រូវមានសមាជិកមួយចំនួន ព្រមទាំងមានសមាជិកមួយរូបទៀត ជាលេខាធិការ ។
ក្នុងការរាយឈ្មោះ សមាសភាពគណៈកម្មការ ត្រូវអនុវត្តតាមការណែនាំដូចតទៅ ជាបឋមត្រូវសរសេរឈ្មោះមន្រ្តីដែលត្រូវចាត់តាំងជាសមាសភាពគណៈកម្មការ បន្ទាប់មកចុះតំណែងរបស់មន្ត្រីទាំងនេះ ។
ឧទាហរណ៍ ៖ ជាប្រធាន ជាអនុប្រធាន ជាសមាជិក ជាលេខាធិការ មុននឹងសរសេរឈ្មោះ ត្រូវគូសទាញមួយ “ - ” ។
គេត្រូវរាយឈ្មោះ សមាសភាពគណៈកម្មការពីលើចុះក្រោម ដូចខាងក្រោមនេះ ៖
+ លោក ក (មុខងារ) ប្រធាន
+ លោក ខ (មុខងារ) អនុប្រធាន
+ លោក គ (មុខងារ) សមាជិក
+ លោក ឃ (មុខងារ) សមាជិក
+ លោក ង (មុខងារ) លេខាធិការ
- កថាខ័ណ្ឌចុងក្រោយ ៖ ទីកន្លែង និងកាលបរិច្ឆេទប្រជុំលើកទី១ គឺអាស្រ័យលើប្រធានគណៈកម្មការជាអ្នកសម្រេច ។ គេអាចសរសេរដូចខាងក្រោម ៖
“ គណៈកម្មការនឹងធ្វើការប្រជុំនៅក្រសួង................................តាមការអញ្ជើញរបស់ប្រធាន ។ “
លិខិតបង្គាប់ការដែលមានកម្មវត្ថុពាក់ព័ន្ធនឹងការចាត់តាំងមន្រ្តីមួយរូប ដើម្បីចូលរួមប្រជុំ គេត្រូវសរសេរដូចខាងក្រោម ៖
- ឈ្មោះមន្រ្តីដែលត្រូវបានចាត់តាំង
- មុខងារ
- កម្មវត្ថុ នៃការប្រជុំ
- កាលបរិច្ឆេទ និងទីកន្លែងប្រជុំ ។
រូបមន្តដូចខាងក្រោម ត្រូវបានគេនិយមប្រើគឺ ៖
“ លោក ក (មុខងារ) ត្រូវបានចាត់តាំងឲ្យអញ្ជើញចូលរួម ក្នុងការប្រជុំស្តីអំពី...........ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃ.......ខែ........ឆ្នាំ................ម៉ោង..........................នៅក្រសួង.......................................(បន្ទប់) ។ “
លិខិតបង្គាប់ការ ស្តីពីការចាត់តាំងមន្ត្រីមួយរូប ឬច្រើនរូប ចូលជាសមាជិកគណៈកម្មការអ្វីមួយរួមមាន ចំណុចដូចខាងក្រោម ៖
- ឈ្មោះមន្ត្រីដែលតត្រូវចាត់តាំង
- មុខងារ
- ភារកិច្ចរបស់គណៈកម្មការ ។
រូបមន្តដូចខាងក្រោម ត្រូវបានគេនិយមប្រើគឺ៖
លោក ក (មុខងារ) ត្រូវបានចាត់តាំងជាតំណាងក្រសួង.............ឬ (នាយកដ្ឋាន.............) ក្នុងគណៈកម្មការទទួលបន្ទុក.........................................................។
អត្ថបទលិខិតបង្គាប់ការ ស្តីពីការចាត់តាំងមន្ត្រីមួយរូបឲ្យបំពេញមុខងារត្រួត រួមមានចំណុចដូចខាងក្រោម ៖
- ឈ្មោះមន្រ្តីជាសាមីជន
- មុខងារបច្ចុប្បន្ន
- មុខងារត្រួត ដែលត្រូវប្រគល់ឲ្យបំពេញ
- មូលហេតុ (អាចប្រាប់មូលហេតុក៏បាន ឬមិនបាច់ប្រាប់ក៏បាន)
- ការបរិច្ឆេទ ដែលត្រូវចាប់ផ្តើមបំពេញមុខងារត្រួត ។
ឧទាហរណ៍ ៖
លោក ក (មុខងារ) ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកន្ថែម លើមុខងារបច្ចុប្បន្ននូវមុខងារជា..............................(មុខងារត្រួត) ដោយមូលហេតុ..................................ឬ(ដោយការអវត្តមានរបស់លោក..........................) ។
ខ- ចំពោះលិខិតបញ្ជាបេសកកម្ម
ខ្លឹមសារនៃលិខិតបញ្ជាបេសកកម្ម រួមមាន២កថាខ័ណ្ឌ ៖
- កថាខ័ណ្ឌទី១ ៖ ត្រូវបញ្ជាក់អំពីកាលបរិច្ឆេទ និងកម្មវត្ថុនៃបេសកកម្ម និងឈ្មោះមន្ត្រីមុខងារដែលត្រូវចាត់តាំងឲ្យទៅបំពេញបេសកកម្ម ។ ក្នុងករណីមានតែមន្រ្តីមួយរូប ត្រូវបានចាត់ឲ្យទៅបំពេញបេសកកម្ម ឈ្មោះមន្រ្តីនោះត្រូវបានចុះនៅខាងដើមឃ្លា ។ ផ្ទុយទៅវិញ បើត្រូវចាត់តាំងមន្រ្តីច្រើនរូប ឲ្យចុះបំពេញបេសកកម្ម ឈ្មោះមន្រ្តីទាំងនោះត្រូវដាក់នៅក្រោម បន្ទាប់ពីកម្មវត្ថុនៃបេសកកម្ម ។
ឧទាហរណ៍៖
ករណីទី១ ៖ “ លោក ក (មុខងារ) ត្រូវបានចាត់តាំងឲ្យទៅកាន់...............(ទីកន្លែងដែលត្រូវបំពេញបេសកកម្ម) នៅថ្ងៃទី.................ខែ...............ឆ្នាំ.....................ដើម្បី...............................(កម្មវត្ថុនៃបេសកកម្ម) ”
ករណីទី២ ៖ មន្រ្តីដែលមានរាយនាមដូចខាងក្រោម ត្រូវបានចាត់តាំងឲ្យទៅកាន់...........................................
............................................................នៅថ្ងៃទី........ខែ................ឆ្នាំ....................ដើម្បី.................
- លោក ក (មុខងារ)
- លោក ខ (មុខងារ)
- កថាខ័ណ្ឌទី២ ៖ ត្រូវបញ្ជាក់អំពីដំណើរការនៃបេសកកម្ម កាលបរិច្ឆេទ ពេលម៉ោងចេញដំណើរ កាលបរិច្ឆេទត្រឡប់មកវិញ (បើដឹងមិនច្បាស់គេប្រើរូបមន្ត ចប់បេសកកម្ម) មធ្យោបាយធ្វើដំណើរ ។ បើធ្វើដំណើរតាមរថយន្ត ត្រូវសរសេរឈ្មោះអ្នកបើកបរក្នុងលិខិតបញ្ជាបេសកកម្មផងដែរ ។
ឧទាហរណ៍ ៖
- ចេញដំណើរ ថ្ងៃទី..........................ម៉ោង..............................
- កាលបរិច្ឆេទត្រឡប់វិញ.........................................................
- មធ្យោបាយធ្វើដំណើរ..........................................................
- អ្នកបើកបរ...........................................................................
៣- រូបមន្តបញ្ចប់
រូបមន្តបញ្ចប់រួមមាន២ចំណុច ៖ ការបញ្ជាក់ពាក់ព័ន្ធនឹងការចុះហត្ថលេខា កន្លែងទទួល ។
ក- ការចុះហត្ថលេខា ៖
ត្រូវសរសេរមុខងារ អ្នកចុះហត្ថលេខា លើលិខិតបង្គាប់ការ ឬលិខិតបញ្ជាបេសកកម្មនៅក្រោមបន្ទាត់បញ្ចប់ចន្លោះ២បន្ទាត់ ។
ឧទាហរណ៍ ៖
រដ្ឋមន្រ្តីក្រសួង.............................................................
ឬ ប្រធាននាយកដ្ឋាន.................................................................
ខ- កន្លែងទទួល
គេចុះ “ កន្លែងទទួល “ នៅខាងឆ្វេងចន្លោះ ៤-៥បន្ទាត់បញ្ចប់អត្តបទ ។ គេសរសេរ “ កន្លែងទទួល “ ជាអក្សរតូច ប៉ុន្តែត្រូវគូសបន្ទាត់ពីក្រោម ។ ឈ្មោះកន្លែងទទួលត្រូវសរសេរពីលើចុះក្រោមតាមឋានានុក្រមពីខ្ពស់មកទាប ។ តួអក្សរដើមនៃកន្លែងទទួលនីមួយៗ ត្រូវសរសេរឲ្យស្មើគ្នាពីលើមកក្រោម ។
ឧទាហរណ៍ ៖
កន្លែងទទួល
-................................
-................................
គំរូទី១
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
.......................
លេខ................ រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....
លិខិតបង្គាប់ការ (ការបង្កើតគណៈកម្មការ)
- យោងអនុក្រឹត្យលេខ..............................................ចុះថ្ងៃទី............................................................ស្តីអំពី
.............................................................................................................................................................
ឬ - យោងកំណត់ហេតុប្រជុំ........................................................................................................................
ឬ - តាមការចាំបាច់របស់ក្រសួង...................................................................................................................
ត្រូវបានបង្កើតគណៈកម្មការមួយទទួលបន្ទុក...................................ដែកមានសមាសភាពដូចខាងក្រោម ៖
- លោក ក....................................(មុខងារ) ប្រធាន
- លោក ខ....................................(មុខងារ) អនុប្រធាន
- លោក គ....................................(មុខងារ) សមាជិក
- លោក ឃ....................................(មុខងារ) លេខាធិការ
គណៈកម្មការធ្វើការប្រជុំនៅក្រសួង.........................................................តាមការអញ្ជើញរបស់ប្រធាន ។
រដ្ឋមន្រ្តីក្រសួង.............
កន្លែងទទួល
-............................
-............................
គំរូទី២
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
.......................
លេខ................ រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....
លិខិតបង្គាប់ការ
យោងលិខិត............................................................................ចុះថ្ងៃទី...........ខែ....................ឆ្នាំ...........
លោក ក........................................................................(មុខងារ) ត្រូវបានចាត់តាំងឲ្យចូលរួមប្រជុំស្តីអំពី
............................................................................................................................................................................
ដែលប្រព្រឹត្ត ទៅនៅថ្ងៃទី..............ខែ...........ឆ្នាំ......................ម៉ោង........................................................នៅក្រសួង
...............................................(បន្ទប់លេខ.................................................) ។
រដ្ឋមន្រ្តីក្រសួង...............
កន្លែងទទួល
- ក្រសួង..........
- សាមីជន
- ឯកសារ-កាលប្បវត្តិ
គំរូទី៣
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Logo
ក្រសួង.............
លេខ................ រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....
លិខិតបង្គាប់ការ
- យោងអនុក្រឹត្យលេខ..................................................ចុះថ្ងៃទី...........ខែ....................ឆ្នាំ...........................
ស្តីពីការបង្កើតគណៈកម្មការ.................................................................................................................................
លោក ក ......................(មុខងារ) ត្រូវបានចាត់តាំងជាតំណាងក្រសួង........................................................
ក្នុងគណៈកម្មការទទួលបន្ទុក..............................(ភារកិច្ចរបស់គណៈកម្មការ) ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
រដ្ឋមន្រ្តីក្រសួង...............
កន្លែងទទួល
- ក្រសួង..........
- សាមីជន
- ឯកសារ-កាលប្បវត្តិ