សំណួរ
១. តើប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនាថ្ងៃ ខែ ឆ្នាំណា ? នាសម័យប្រជុំលើកទីប៉ុន្មាន ? នៅឯណា ?
២. តើការដាក់តំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានន័យយ៉ាងណាចំពោះប្រទេសកម្ពុជា ?
៣. មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ តើការអះអាងនេះត្រឹមត្រូវដែរឬទេ ? ចូរអ្នកបង្ហាញ ។
៤. តើសន្ធិសញ្ញាក្រុងប៉ារីសធ្វើឡើងនៅពេលណា ? ហើយមានអត្ថន័យដូចម្ដេច ?
៥. តើប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួនប៉ុន្មានលើករួចមកហើយ ?
ចម្លើយ
១.ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុបញ្ជីបេតិកភណ្ឌពិភពលោក ៖
- នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨
- នាសម័យប្រជុំលើកទី២៣
- នៅទីក្រុងកេបិក ប្រទេសកាណាដា ។
២. ការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានអត្ថន័យចំពោះកម្ពុជាដូចតទៅ ៖
- ជាមរតកវប្បធម៌ដ៏ល្អឯករបស់ខ្មែរ និងមនុស្សលោកទាំងអស់ក្នុងពិភពលោក
- រក្សាបូរណភាពទឹកដី
- ពិភពលោកជួយការពារ និងទទួលស្គាល់
- ផ្ដល់កំណើនសេដ្ខកិច្ចតាមរយៈវិស័យទេសចរណ៍
- បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ
- បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន
- បង្ហាញពីខអត្តសញ្ញាណជាតិ
- បង្ហាញពីទេពកោសល្យព្រះរាជាទៅនឹងអាទិទេព
- ជាអត្ថន័យប្រវត្តិសាស្រ្ដធ្វើឪ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត
- បណ្ដុះស្មារតី ចិត្តគំនិតរបស់កូនខ្មែរជំនាន់ក្រោយឪ្យស្រលាញ់ថែរក្សាកាពារសម្បត្តិវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស ។
៣. មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ។
- ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀមគឺប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ឬក្នុងរបបសីហនុ ។
- ប្រជាជនថ្មីឬប្រជាជន១៧ មេសា គឺប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានាក្រោយថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺជាប្រជាជនភៀសសឹកមកពីជនបទគេចពីសង្រ្គាម ។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេព្រោះគេបានចាត់ទុកថាពួក ១៧មេសា ជាជនបញ្ញើក្អែក ជាអ្នកចាញ់សង្រ្គាមនិងជាឈ្លើយសឹក ។
៤. សន្ទិសញ្ញាទីក្រុងប៉ារីសធ្វើឡើងនៅពេលទី២៣ ខែតុលា ឆ្នាំ ១៩៩១ ។ សន្ធិសញ្ញានេះមានអត្ថន័យ ៖
- បញ្ចប់ជម្លោះនយោបាយ សង្រ្គាមស៊ីវិលដ៏រុំារ៉ៃនៅកម្ពុជា
- ជាកិច្ចព្រមព្រៀងសន្ដិភាពរវាងភាគីខ្មែរទាំង៤គឺ ភាគីរដ្ឋកម្ពុជា ហ្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន១៨ទៀតគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី ឡាវ ជប៉ុន អូស្រ្ដាលី កាណាដា ឥណ្ឌា សិង្ហបុរី រូស្ស៊ី ភីលីពីន ម៉ាឡេស៊ី ប្រុយណេ យូហ្គោស្លាវី ។
- រៀបចំការបោះឆ្នោតលើដំបូងនៅឆ្នាំ ១៩៩៣
- និមិត្តរូបនៃការដោះស្រាយបញ្ហារបស់ខ្មែរក្រោមការជួយជ្រោមជ្រែងពីបរទេស ។
៥. ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៤លើករួចមកហើយគឺ ៖
- អាណត្តិទី១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០០២
- អាណត្តិទី២ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧
- អាណត្តិទី៣ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១២
- អាណត្តិទី៤ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ។
វិញ្ញាសាទី២