Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦០- ដូចម្តេចហៅថាដីកាអម ?

៦១- តើទម្រង់នៃដីកាអមមានអ្វីខ្លះ ?

៦២- តើខ្លឹមសារដីកាអម គេត្រូវអនុវត្តតាមការណែនាំអ្វីខ្លះ ?

ចម្លើយ

៦០- ដីកាអម គឺជាឯកសាររដ្ឋបាល​ ដែលប្រើសម្រាប់អមសំណុំលិខិត​ដែលត្រូវបញ្ជូន ។ កិច្ចការសំខាន់ហើយជាសំណើររបស់មន្រ្តីជាន់ខ្ពស់​ គេត្រូវធ្វើលិខិតបញ្ជូនវិញ គឺមិនត្រូវប្រើដីកាអមទេ ។

            នៅតាមក្រសួង ស្ថាប័ន អង្គភាពមួយចំនួន គេច្រើនបោះពុម្ពជាស្រេចនូវខ្លឹមសាររួមនៃដីកាអម ដោយទុកចន្លោះសម្រាប់បំពេញខ្លឹមសារដោយឡែក ។

៦១- ទម្រង់នៃដីកាអមរួមមាន ៖ ចំណែកដើម ខ្លឹមសារ និងរូបមន្តបញ្ចប់ ។

            ១- ចំណែកដើម រួមមាន ក្បលលិខិត ចំណងជើង កន្លែងទទួល ។

            ក- ក្បាលលិខិត

            ខ- ចំណងជើង

            គ- កន្លែងទទួល

            នៅចន្លោះ ពីលើចុះក្រោម រវាងចំណងជើង និងកន្លែងទទួល គេសរសេររូបមន្ត ថា គោរពជូន ឬគោរពផ្ញើជូន ឬបញ្ជូនមក តាមមុខងារខ្ពស់ ឬទាបរបស់កន្លែងទទួល ។

            ឧទាហរណ៍ ៖ ចំណែកដើម នៃដីកាអម

                                                                           ព្រះរាជាណាចក្រកម្ពុជា

                                                                       ជាតិ សាសនា ព្រះមហាក្សត្រ

Logo

ក្រសួង.............                                                     

លេខ................                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី....ខែ....ឆ្នាំ.....

                                                                                       ដីកាអម

                                                                                      គោរពជូន

                                                                       ...................................................

            ២- ខ្លឹមសារ

            នៅខាងក្រោមចំណែកដើម គេគូសបន្ទាត់បញ្ឈរប្រាំ ដើម្បីចែកទំព័រក្រដាសជាបួនជួរ ។ ក្នុងជួរនីមួយៗ គេសរសេរចំណងជើងរង ពីឆ្វេងទៅស្តាំ ដូចតទៅ ៖ លេខរៀង រាយមុខលិខិត ចំនួនច្បាប់សេចក្តីផ្សេងៗ ។

            ៣- រូបមន្តបញ្ច​ប់

            ក- ការចុះហត្ថលេខា ៖ ការចុះហត្ថលេខាលើដីកាអម ភាគច្រើនគឺ អគ្គនាយករដ្ឋបាល នាយកខុទ្ទកាល័យ បើនៅក្រសួង ឬបើនៅសាលារាជធានី-ខេត្ត គឺនាយកខុទ្ទកាល័យ ឬបើនៅតាមអង្គភាពផ្សេងៗ គឺនាយករដ្ឋបាល ឬប្រធានរដ្ឋបាល ។ អគ្គនាយក-នាយក នាយខុទ្ទកាល័យ នាយករដ្ឋបាល ឬប្រធានរដ្ឋបាល ត្រូវចុះហត្ថលេខា តាមការបញ្ជារបស់ប្រធានស្ថាប័ន ឬអង្គភាព ។

            ក្នុងករណីដែលមានមន្រ្តីជាន់ខ្ពស់ណាម្នាក់ នៅក្រៅក្រសួង ស្ថាប័ន អង្គភាព ស្នើឲ្យបញ្ជូនសំណុំលិខិតទៅជូនគាត់ អ្នកចុះហត្ថលេខាលើដីកាអម ត្រូវតែមន្រ្តីដែលមានមុខងារស្មើ ឬប្រហាក់ប្រហែលនឹងមន្ត្រីនោះ ។

            ខ- ការបោះត្រា ៖ ............................................

៦២-​ ខ្លឹមសារដីកាអម គេត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម ៖

            ១- កន្លែងទទួល ត្រូវសរសេរប្រធានក្រសួង ស្ថាប័ន អង្គភាព ដែលត្រូវទទួលលិខិត ឬឯកសារ ។

            ២- ចំនួនច្បាប់ គឺគេមិនគិតលើចំនួនទំព័រទេ ។ ឯកសារឧបសម្ព័ន្ធ លិខិតភ្ជាប់ត្រូវគិតជាច្បាប់មួយៗដែរ គឺមិនត្រូវរាប់បញ្ជូលជាមួយលិខិតដើមទេ ។

            ៣- រាយមុខលិខិត ត្រូវសរសេររាយមុខលិខិត ដូចឧទាហរណ៍ខាងក្រោម ៖

                        - លិខិតលេខ..............ចុះថ្ងៃទី............ខែ............ឆ្នាំ................របស់

                        - សេចក្តីចម្លងអនុក្រឹត្យលេខ........ចុះថ្ងៃទី..........ខែ..........ឆ្នាំ.............

                        - សេចក្តីជូនដំណឹង ចុះថ្ងៃទី........ខែ........ឆ្នាំ................

            បើត្រូវបញ្ជូនឯកសារច្រើន ទៅកន្លែងទទួលតែមួយ គេចុះរាយនាមមុខលិខិតឲ្យបានសព្វគ្រប់ទាំងលិខិតដើម និងលិខិតភ្ជាប់នានា ។

            ៤- កំណត់សម្គាល់

            ការបញ្ជាក់នៅក្នុងជួរទី៤ គឺជាការបញ្ជាក់ពីគោលបំណងនៃការធ្វើ ។ រូបមន្តជាច្រើនត្រូវបានយកមកប្រើសម្រាប់ចុះក្នុងជួរទី៤គឺ ៖

            - “ ដើម្បីជាព័ត៌មាន ” កន្លែងផ្ញើចាត់ទុកឯកសារមានការពាក់ព័ន្ធ ជាមួយកន្លែងទទួល ។ ដូច្នេះហើយគេចាត់ឲ្យផ្ញើឯកសារ ដើម្បីទុកជាឯកសារ ។ គេផ្ញើជូនច្បាប់ចម្លងទេ ។

            - “ ដើម្បីមុខការ ” ឯកសារដែលផ្ញើមានខ្លឹមសារត្រូវតាមមុខការ នៃក្រសួង ស្ថាប័ន អង្គភាព ជាកន្លែងទទួល ។ គេត្រូវផ្ញើជូនច្បាប់ដើម ។

- “ ដើម្បីសហការ ” ឯកសារដែលផ្ញើទាមទារឲ្យមានកិច្ចសហការ ពីកន្លែងទទួលក្នុងដំណើរនៃការអនុវត្តន៍កិច្ចការ ។

- “ ដើម្បីឆ្លើយតបតាមសំណើ ” កន្លែងផ្ញើបញ្ជូនឯកសារទៅកន្លែងទទួលតាមសំណើរបស់កន្លែងទទួល ។

- “ ដើម្បីចាត់ចែងតាមការគួរ ” កន្លែងផ្ញើទុកលទ្ធភាពឲ្យកន្លែងទទួល វាយតម្លៃអំពីសារៈប្រយោជន៍នៃឯកសារដែលផ្ញើមក ។

            ដូច្នេះ បើយល់ថា ត្រូវចាត់ការយ៉ាងដូចម្តេច ក៏ចាត់តាមហ្នឹងទៅចុះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login