សំណួរ
១. តើប្រភពនៃការបំពុលទឹកមានប៉ុន្មាន ? អ្វីខ្លះ ?
២. ចូរអធិប្បាយពីដំណើរការកកើតមហាសមុទ្រដំបូង ?
៣. ពណ៌នាពីភស្តុតាងដែលបញ្ចាក់ថាប្រទេសកម្ពុជាធ្លាប់មានភ្នំភ្លើងផ្ទុះពីអតីតកាល ។
៤. ចូរពន្យល់ពីដំណាក់កាលនៃវដ្តទឹក ដែលទឹកធ្វើចលនាចូលក្នុងមណ្ឌលអាកាស ។
៥. តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ចួយដី ?
ចម្លើយ
១. ប្រភេទនៃការបំពុលទឹកមានពីរគឺ ប្រភេទបំពុលចំណុច និង ប្រភពបំពុលរាយប៉ាយ ។
២. មហាសមុទ្រដំបូងកកើតឡើងពីការវិវត្តនៃបរិយាកាសដែលបានចុះត្រជាក់សមល្មម ដែលអាចឲ្យចំហាយទឹក ក្លាយជាកំណក ហើយធ្លាក់មកជាភ្លៀងហើយទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញ តំបន់មានកំហូងនិងទំនាបនៃភពផែនដីរហូតពេញ ក្លាយជាមហាសមុទ្រជាលើកដំបូងនៅលើភពផែនដី ។
៣. គេបានសង្គេតឃើញភស្តុតាងជាច្រើន ដែលបញ្ជក់ថាប្រទេសកម្ពុជា មានការផ្ទុះនៃភ្នំភ្លើងជាច្រើនកាលពី សម័យមុន ។ គេសង្កេតឃើញថា មាត់ភ្នំភ្លើងចាស់នៅ ខេត្តរតនគីរី ( បឹងយក្សឡោម ) ខ្ពស់រាបដីក្រហមខេត្ត កំពង់ចាម គឺជា លទ្ធផលនៃកំអែភ្នំភ្លើងរងការពុកផុយជា ច្រើនលានឆ្នាំ និងមានកន្លែងជាច្រើនទៀត ដែលបញ្ជាក់ថាប្រទេសកម្ពុជាមានការបន្ទុះភ្នំភ្លើងជាច្រើនកាលពីសម័យមុន ។
៤. ដំណាក់កាលនៃវដ្តទឹកដែលធ្វើចលនាចូលក្នុងមណ្ឌលអាកាសគឺ ៖
- រំហួត គឺជាការកែប្រែទឹករាវនៅលើផែនដីឲ្យទៅជាឧស្ម័ន គឺក្លាយជាចំហាយទឹកដែលអាចនាំយកទៅមណ្ឌលអាកាសបាន
- កំណក ដំណើរនៃការកែប្រែចំហាយទឹកដែលនាំពីលើដី ទៅក្នុងមណ្ឌលអាកាស តាមរយៈខ្យល់ក្តៅ ។ ពេលចំហាយទឹកបានជួបជាមួយភាគល្អិតនៃធូលីតូចៗ ឬផ្សែងដែលមាននាទីជា ស្នូលបង្កើតបានជាពពកក្នុងមណ្ឌលអាកាស ។ តំណក់ចំហាយទឹកកាន់តែធំនៅក្នុងកំណក់អាកាស កាលណាចំហាយទឹកកាន់តែ ច្រើន បណ្តាលឲ្យមានមាឌទឹក ។
- កំណក់អាកាស កាលណាមាឌទឹកកាន់តែធំមានកំណកកាន់តែធំ បន្ទាប់មកដំណក់ទឹកដែលមានទំរង់ធំក៏ធ្លាក់មកផែនដីក្រោម រូបភាព ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ហើយវាបាន ហូរចូលក្នុងប្រភពទឹកនៅលើផែនដីរួចរងនូវរំហួតជាបន្តបន្ទាប់ទៀត ។
៥. ដើម្បីការពារសុវត្ថភាពពេលមានរញ្ជួយដីយើងត្រូវ ៖
- មុនពេលរំញ័រចាប់ផ្តើម ជួបជុំគ្នាដើម្បីរៀបចំគំរោងការការពារពេលមានរញ្ជួយក៏ដូចជាការប្រកាសដំណឹងឲ្យបានដដឹង ពីរញ្ជួយដីថានិងជិតមកដល់ ។
- នៅពេលរំញ័រចាប់ផ្តើម រកវីធីសាស្រ្តបែបណាដើម្បីជៀសឲ្យផុតពីគ្រោះថ្នាក់បណ្តាលមកពីរញ្ជួយដីដូចជា ត្រូវក្រាប ឬផ្កាប់មុខចុះក្រោមនៅកណ្តាលបន្ទប់និងមួយទៀតបើកំពុងស្ថិតនៅក្នុងរថយន្តលើផ្លូវគួរតែ បញ្ឈប់រថយន្តហើយកុំចាក ចេញពីរថយន្តជាដើម ។
- បន្ទាប់រញ្ជួយដីបានបញ្ចប់ នៅពេលនោះ យើងម្នាក់ៗតែងតែមានភាពភ័យខ្លាចយើងគួរតែ តាំងអារម្មណ៍ឲ្យស្ងប់និងរៀបចំគំរោងការដោះស្រាយនូវអ្វីដែលបានបាត់បង់ និងខូចខាត ។ យើងមិនត្រូវធ្វេសប្រហែសនិងអ្វី ដែលជារបស់សំណល់សល់ពីរញ្ជួយដីព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដូចជាកន្លែងមានភ្លើងឆេះកញ្ចាក់បែកនិងអាគារ ដែលមានលក្ខណៈខូចខាតច្រើនព្រោះវាអាចមានការដួលរលំ ឬក៏អាចមានរញ្ជួយដីម្តងទៀតក្នុងកខណៈពេលជាប់គ្នានេះ ។
វិញ្ញាសាទី១៣