ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើបទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានចំណងជើងដូចម្ដេច ? ជាស្នាព្រះហស្សរបស់នរណា ? ហើយនិពន្ធនៅថ្ងៃ ខែ ឆ្នាំណា ?
២. តើកម្ពុជាបាលចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា ?
៣. ចូរពណ៌នាពីអត្ថន័យនៃទង់អាស៊ាន ។
៤. ហេតុអ្វីបានជាគេតែងតាំងព្រះបាទនរោត្តមសីហនុជាព្រះប្រមុខរដ្ឋ ?
៥. ហេតុអ្វីបានជាគេចាត់ទុកថា ការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តមសីហនុ ?
ចម្លើយ
១. បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា “ បទនគររាជ “ ជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត និពន្ធនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦១ ។
២. ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។
៣. ពណ៌នាពីអត្ថន័យនៃទង់អាស៊ាន ៖
+ និមិត្តសញ្ញារបស់អាស៊ានមាន៤ ពណ៌គឺ
+ ដើមស្រូវទាំង១០ តំណាងឪ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្ដុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឪ្យក្លាយជាសមាគមប្រកបដោយ មិត្តភាព និងសាមគ្គីភាព ។
+ រង្វង់ព័ន្ធជុំវិញតំណាងឪ្យភាពឯកភាពគ្នានៃអាស៊ាន ។
៤. បានជាគេតែងតាំងព្រះបាទ សីហនុជាព្រះប្រមុខរដ្ឋព្រោះ ៖
៥. បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទនរោត្តម សីហនុ ព្រោះតែការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុកសភាពគ្រាន់តែជាឧបករណ៍ពង្រីងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ៨៦ ក្នុងចំណោម៨៩សំឡែង ដើម្បីដកព្រះបាទសម្ដេចនរោត្តម សីហនុចេញពីតំណែង ។