ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
I. ទឹកអើយទឹកហូរ ហូរមិនចេះដាច់ ឱ្យខ្ញុំមិនភ្លេច អនុស្សារីយ៍
ស្ទឹងសែនតែមួយ ពុំដែលមានពីរ ស្ទឹងសែនប៉ារីស ក៍មិនដូចដែរ
II. ភូមិគងភូមិគង់ និងភ្នំសន្ទុក ជម្រកជង្រុក វាលស្រូវវាលស្រែ
ស្ទឹងសែនហូរកាត់រាល់រដូវខែ ដីចំការស្រែ សម្បូរឥតខ្វះ
III. ឱ!ស្ទឹងសែនអើយ ស្ទឹងសែនស្រុកខ្មែរ ខ្ញុំយំឥតល្ហែ ចង់ឃើញអ្នកណាស់
មេឃអើយកុំយប់ ឆាប់ភ្លឺស្រឡះ ឱ្យខ្ញុំសង់ផ្ទះ នៅមាត់ស្ទឹងសែន
IV. ស្ទឹងសែនប៉ារីស សប្បាយមែនពិត តែពុំដូចចិត្ត ដែលខ្ញុំប្រាថ្នា
ខ្ញុំចង់រួមរស់ ឱ្យស្គាល់ភក្ត្រា មាត់ស្ទឹងស្នេហា ស្ទឹងសែនខ្មែរអើយ
ភ្លេង~~
V. ឱ!ស្ទឹងសែនអើយ អ្នកហូរឥតឈប់ ខ្ញុំយំរាល់យប់ ចង់ឃើញអ្នកណាស់
មេឃអើយកុំយប់ ឆាប់ភ្លឺស្រឡះ ឱ្យខ្ញុំសង់ផ្ទះ នៅមាត់ស្ទឹងសែន
VI. បើពេលខ្ញុំស្លាប់ សូមយកទៅកប់ ឱ្យក្លាចជាសព នៅមាត់ស្ទឹងសែន
ទឹកដីដែលខ្ញុំ ស្រលាញ់មែនទែន គឺដងស្ទឹងសែន ដ៏សុខសាន្តអើយ!
ទឹកដីដែលខ្ញុំ ស្រលាញ់មែនទែន គឺដងស្ទឹងសែន ដ៏សុខសាន្តអើយ!