2019-05-21 03:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើពិធីបុណ្យចូលវស្សាជាអ្វី ?
២. ហេតុអ្វីបានជាពុទ្ធបរិស័ទធ្វើពិធីបុណ្យចូលវស្សាដែរ ?
៣. តើការចូលវស្សាមានប៉ុន្មានយ៉ាង ?
៤.តើភិក្ខុទាំងឡាយត្រូវធ្វើអ្វីខ្លះ មុនពេលចូលព្រះវស្សា ?
៥. តើភិក្ខុសាមណេរដែលត្រូវចូលវស្សា ត្រូវត្រៀមលក្ខណៈយ៉ាងដូចម្តេច ?
៦. ឧបាសិកាចំណុះជើងវត្តគេត្រូវធ្វើអ្វីខ្លះ ?
៧. ចូរនិយាយពីថ្ងៃចូលវស្សារបស់ព្រះសង្ឃ ?
៨. ចូរនិយាយពីពិធីបុណ្យ កាន់វស្សារបស់ពុទ្ធបរិស័ទជាឧបាសក ឧបាសិកា ។
ចម្លើយ
១. បុណ្យកាន់វស្សាជាបុណ្យដែលមានមកក្នុងព្រះពុទ្ធសាសនា ដែកឲលសាវ័កផ្នែកបុព្វជិត តែងចូលវស្សាតាមពុទ្ធាបុញ្ញតិអស់ រយៈពេល៣ខែ( មួយត្រីមាស ) ក្នុងវស្សានរដូវហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សាទេ បើដាច់វស្សានឹងត្រូវទោស ។
២. ឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសកឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើវិធីកាន់ព្រះវស្សានោះដែរ ពិសេសចាត់ចែងវស្សិកសាដក ( សំពត់សម្រាប់ងូតទឹកភ្លៀង ) ដែលនិយមហៅថាសំពត់សាដកចំណាំវស្សាព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាមលទ្ធភាពសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃនៅពេលកាន់ព្រះវស្សានោះ ។
៣. ក្នុងវិន័យបិដកមហាវគ្គ៧ ត្រង់វសូត្រ នាយិក្ខកៈ បានសំដែងថាការចូលវស្សាមានពីរយ៉ាងទី១ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ ១រោចចែអាសាធ ( បើឆ្នាំណា លើកខែអាសាធពីរដងនោះចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ ) តទៅអស់មួយត្រីមាស ( ៣ខែ ) ទើបចេញវស្សានៅថ្ងៃ ១៥កើត ខែអស្សុជ ។ ទី២ ហៅថា បច្ឆិមិកាវស្សាការចូលវស្សាលើកក្រោយ ( គឺក្រោយនៃការចូលវស្សាលើកដំបូងចំនួន១ខែ ) គិតចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ តទៅដល់ថ្ងៃ ១៥កើត ខែកក្តិក ទើបត្រូវចេញវស្សា ។ ចូលវស្សាលើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញតដល់សាវ័កក្រែងមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី១បាន ឲ្យចូលវស្សាទី២ណប៉ុន្តែទោះបីការចូលវស្សាទីក្តីះទី២ក្តី យើងមិនអាចអធិប្បាយ នៅទីនេះបានទេ ។ យើងនិយាយតែពិធីចូលព្រះវស្សាតែប៉ុណ្ណោះ ។
៤.នាថ្ងៃ ១៥កើតខែអាសាធ ជាថ្ងៃបណ្ណរសិកុបោសថរបស់ ភិក្ខុសង្ឃ ។ ពេលធ្វើឧបោសបចប់ហើយភិក្ខុសសង្ឃទាំងឡាយ គប្បីនិយាយគ្នា គឺលោកគ្រអាវាស ត្រូវរំលឹកអំពីថ្ងៃចូលវស្សា ប្រាប់ភិក្ខុសាណេររៀនបាលីអំពីចូលវស្សា ឲ្យកភាពគ្នាគ្រប់ ពេលវេលាថាតើពេលណាត្រូវជួបគ្នានៅក្នុងព្រះវិហារ មានការស្រោចស្រង់ដុសលាងសំអាតព្រះពុទ្ធរូប ព្រមទាំងត្រៀមរផៀបចំអាសនៈឲ្យបានសមរម្យសម្រាប់ធ្វើកិច្ចចូលវស្សាផង ។ ឯពេលចូលវស្សានិយមពេលល្ងាច ថ្ងៃ១រោជតែម្តង ។
៥. ភិក្ខុសាមណេរដែលត្រូវចូលវស្សា នេះសុទ្ធតែមានស្មារតីភ្ញាក់រលឹកត្រៀមលក្ខណៈរួចស្រេចគឺ៖
៦. ឧបាសិកាចំណុះជើងវត្ត គេត្រូវធ្វើបុណ្យកាន់វស្សា គឺប្រគេនបច្ច័យទេយ្យវត្ថុយចម្រើនព្រះបរិត្តផង ដើម្បីអបអរសាទរប្តេជ្ញាចិត្តទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សានោះ ។
៧. ព្រះអង្គដែលជាព្រះបដិគ្គាហកៈ គប្បីទៅជួបជុំសំណែងសេចក្តីត្រេកអរចំពោះសទ្ធាចិត្តរបស់ទាយកទាយិកាវិញការគួរណាស់ ។ នៅថ្ងៃចូលព្រះវស្សាក្រោយពីឆាន់យាគូហើយ គប្បីធ្វើការដែលសង្ឃប្រគល់ឲ្យពីម្សិលទាំងភិក្ខុទាំងសាមណេរ ។ នៅពេលរសៀលគាប់បីក្រាលអាសនៈក្នុងព្រះវិហារដែលបានសម្អាតរួចពីព្រឹក ហើយនោះនឹងតំនល់ទឹកប្រើប្រាស់នឹងឆាន់ព្រមទាំងមានគ្រឿងសសក្ការៈបូជា ( ទៀន ធូប ផ្កាភ្ញី ) ជាដើមផង ។
ដល់ពេលវេលាកំណត់ ជួងឬស្គរបន្លឺជាសញ្ញា ) ភិក្ខុសាមណេរគ្រប់អង្គ ស្លៀកស្បង់គ្រងចីពរសង្ឃាដី ក្រវាត់ វត្ថពន្ធ ជាបរិមណ្ឌលដ៏សមរម្យនិមន្តចូលព្រះហារ ពួកភិក្ខុសង្ឃគប្បីសម្តែងអាបត្តិចេញ ។ ទាំងភិក្ខុទាំងសាមណេរធ្វើកិច្ចវន្ទា ខមាទោសចំពោះព្រះសសម្មាសម្ពុទ្ធរួចបន្ត នមស្ការ ថ្វាយបង្គំ ។ លុះចប់កិច្ចនមស្ការរហើយ ក្រុមភិក្ខុសូត្របាលីចូលវស្សា គឺអង្គុយចោងហោង ផ្គងអញ្ជាលីប្រណម្យសូត្រព្រមៗគ្នាថា៖
បន្ទាប់មកភិក្ខុសម្រួលឥរិយាបថទៅម្ខាង ហើយក្រុមសាមណេរសូត្របាលីចូលវស្សាម្តង ។ មុននឹងសូត្រគឺក្រុមសាមណេរ ចូលទៅវន្ទាខាមាទោសលោកចៅអាវាស និងសូត្រសុំនិស្ស័យពីលោកដែលជាកិច្ចវត្តដ៏ល្អបំផុតរបស់បុព្វជិត ទោះបីសាមណេរចូលមកស្នាក់អាស្រ័យក្តី ឬលោកដែលបួសក្នុងវត្តនោះក្តី ។
ពេលសូត្រចប់ហើយក្រុមសាមណេរ ថយក្រោយមកសម្រួលឥសិយាបថតាមកន្លែងសមគួរ ហើយលោកគ្រូចៅអាវាសប្រកាសប្រាប់ពីសីមាវត្តកំណត់ទីមិនឲ្យនៅក្រៅអាវាសបណ្តោយឲ្យ អារុណរៈទាន់ចាប់តាំងពីព្រឹកនេះទៅ ។
ព្រះចៅអធិការធ្វើការណែនាំសង្ឃទាំងឡាយ ឲ្យចាំវស្សាឲ្យបានត្រឹមត្រូវមិនឲ្យដាច់ត្រូវមកជួបគ្នាសូត្រធម៌ថ្វាយបង្គំ រាល់ល្ងាចម៉ោងប៉ុណ្ណោះពេលព្រឹកម៉ោងប៉ុណ្ណោះ ជារៀងរាល់ធ្វើឲ្យបានគ្រប់អង្គចារៀងរាល់ពេលអសរយៈពេលបីខែ ពិសេសអំពីការរស់នៅក្នុងអារាម និងការខិតខំសសិក្សារៀនសសូត្រ ។
៨. យើងដឹងហើយថា ថ្ងៃ១រោច ខែអាសាធ ជាទិវាត្រូវចូលវស្សារបស់បុព្វជិតពុទ្ធសាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញត ។ រីឯទាយកទាយិកា ឧបាសិកា ជាពុទ្ធបរិស័ទចំណុះជើងវត្ថុនីមួយៗក្រោមការដឹកនាំរបស់លោកអាចារ្យ នៅទីវត្តក៏ប្រារព្ធធ្វើពិធីបុណ្យចូលវស្សាឬកាន់វស្សាផងដែរ តែធ្វើនៅថ្ងៃទី ១៥កើតខែអាសាធ មុនព្រះសង្ឃចូលវស្សាមួយថ្ងៃ ។ បានសេចក្តីថា កន្លឹះខែមុនថ្ងៃចូលវស្សា ឬរាល់ថ្ងៃឧបោសថសីល លោកអាចារ្យតែងប្រកូស ប្រកាសជម្រាបពុទ្ធបរិស័ទឲ្យដឹងមុនអំពីថ្ងៃចូលព្រះវស្សាខាងមុខ ដើម្បីឲ្យពុទ្ធបរិស័ទប្រុងប្រៀប រៀបចំជាចតុប្បច្ច័យទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេង ...ជាដើម សម្រាប់ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តនិងជម្រាបពុទ្ធបរិស័ទមកជួបជុំគ្នានៅថ្ងៃ ១៥កើត ខែអាសាធ ដោយនាំមកនៅ ទេយ្យវត្ថុផង អាចារ្យវត្តកន្លែងខ្លះបានឲ្យលិខិតដែលកំណត់ទេយ្យវត្ថុក្នុងទេយ្យវត្ថុនោះមានប្រាក់សង្កត់លើទេយ្យវត្តុនោះមានទៀនធំ ហៅថាទៀនចំណាំវស្សា ។ ទៀនធំមួយនេះ សម្រាប់អុជចាប់ពីថ្ងៃ ១រោច ខែអាសាធ ជាថ្ងៃចូលព្រះវស្សាមិនពន្លត់រហូតដល់ថ្ងៃចេញវស្សាវិញ ។ នៅថ្ងៃ ១៥កើតខែអាសាធ ក្រោយពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឲ្យពុទ្ធបរិស័ទ រៀបចំយករណ្តាប់ផ្សេងៗមកជួបជុំគ្នានៅពេលរសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។
នៅពេលរសៀល ពុទ្ធបរិស័ទជួបជុំគ្នា រួមទាំងកញ្ចាប់ទេយ្យ វត្ថុផងក៏ធ្វើពិធីហែសាដក ចំណាំវស្សានេះពីឧបដ្ឋានសាលាទៅព្រះវិហារដោយនិមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។ ពិធីចាប់នមស្កាព្រះរតនត្រៃសមាទានសីល ហើយអារាធានា ព្រះសង្ឃចម្រើនព្រះបរិត្ត ។ ចប់ពុទ្ធមន្តហើយ លោកអាចារ្យប្រកូសប្រកាស អំពីថ្ងៃចូលវស្សា ។ ( ការចូលវស្សា របស់ពុទ្ធបរិស័ទមិនមែនជាពុទ្ធបញ្ញត្តិទេ គឺជាចេតនា កម្មធ្វើដោយសោមនស្សវេទនាញាណសម្បយុត្ត ។