មនុស្សដែលមានបញ្ហាតិចសង្គម ៖
- ករណីទីមួយ ៖ លោក A កើតជំងឺថប់អារម្មណ៍។ គាត់ចេះតែពិបាកចិត្តធុញថប់ក្នុងចិត្តមូលហេតុដោយសារតែជីវភាពរបស់គាត់ក្រីក្រ គ្មានការងារធ្វើ។
- ករណីទីពីរ ៖ កុមារីB កើតជំងឺបាក់ស្បាត។ នាងចេះតែមានអារម្មណ៍ឆាប់មួម៉ៅវក់វីចិត្តគំនិត មានការប្រុងប្រយ័ត្នហួសហេតុ និងមានអារម្មណ៍ភ័យខ្លាចរន្ធត់ពេលឃើញមនុស្សប្រុស។ នាងកើតជំងឺនេះគឺដោយសារតែនាងធ្លាប់ត្រូវបានគេវាយធ្វើបាបដែលមនុស្សនោះគឺជាឪពុករបស់នាងធ្លាប់បានប្រព្រឹត្តអំពើហិង្សា នៅក្នុងគ្រួសារហើយបានវាយធ្វើបានរូបនាង និងម្តាយរបស់នាងធ្វើឱ្យមានបានវាយធ្វើបាបរូបនាង និងម្តាយរបស់នាងធ្វើឱ្យមានរបួសធ្ងន់ធ្ងរជាច្រើនលើកច្រើនសារនាពេលកន្លងមក។
- ករណីទីបី ៖ អ្នកស្រី C កើតជំងឺចិត្តកាយវិបល្លាស។ គាត់ចេះតែឈឺក្បាលវិលមុខណែនដើមទ្រូងនិងឈឺចាប់ម្តងត្រងនេះម្តងត្រង់នោះ។ គាត់តែងតែទៅពិគ្រោះជាមួយគ្រូពេទ្យជាញឹកញាប់ តែលទ្ធផលមិនអាចរកឃើញនូវមុខសញ្ញាណាមួយថានាងមានជំងឺអ្វីឡើយ។ (នេះគ្រាន់តែជាចម្លើយឧទាហរណ៍គំរូប៉ុណ្ណោះចម្លើយស្ថិតនៅលើសិស្សខ្លួនឯង)។