សំណួរ
១. តើក្រពេញញើសមាននាទីដូចម្ដេច ?
២.ដូចម្ដេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីត?
៣. ដូចម្ដេចដែលដែលហៅថាពន្លកជីវ្ហាវិញ្ញាណ ? រៀបរាប់ទីតាំងនៃរសេជាតិរបស់វា ។
៤. ហេតុអ្វីបានជាគេចាត់ទុកក្រពះ និងពោះវៀនតូចជាក្រពេញអង់ដូគ្រីន ?
៥. ចូរពិពណ៌នាពីស៊ីមណូស្ដែមទាំងបួនក្រុម ?
ចម្លើយ
១. ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។
២. ដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីតជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៉ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត ។
៣. ពន្លកជីវ្ហាវិញ្ញាណគឺជាធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ ។ ទីតាំងរសជាតិ ៖
- រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្ដាត
- រសជាតិប្រៃស្ថិតនៅចំហៀងអណ្ដាត
- រសជាតិជូរស្ថិតនៅចំហៀងសងខាង
- រសជាតិល្វីងស្ថិតនៅគល់អណ្ដាត ។
៤. បានជាគេចាត់ទុកក្រពះ និងពោះរៀនតូចជាក្រពេញអង់ដូគ្រីន ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្ដឈាមដោយផ្ទាល់ ៖
- ក្រពះផលិតអរម៉ូនកាស្រ្ទីន
- ពោះវៀនតូចផលិតអរម៉ូនសេក្រទីន ។
៥. ពិពណ៌នាស៊ីមណូស្ដែមទាំងបួនក្រុម ៖
- ប្រង់ (Cycard) វាមានរូបរាងបួនដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្ដុំនៅកំពូលខាងចុង តែផលិតកោន ។
- កូនីភែ (Conifers)មានស្លឹកដូចជាម្ជុល (ស្រល់) ដែលអាចឪ្យការពារ ការបាត់បង់ជាតិទឹកនិងអាចឪ្យបន្សាំទៅនិងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ ។
- គីងកូ (Gingoes) មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េជាដើម ។ សព្វថ្ងៃគេដាំវានៅតាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយកាសបាន ។
- ស៊ីណេតូភីត (Cinetophytes) ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្ដៅនិងក្នុងតំបន់ព្រៃត្រូទិចមានភ្លៀង ។ ស៊ីណេតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ។
វិញ្ញាសាទី១៣