Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ តើកោនជាអ្វី ? ក្នុងការបន្ដពូជរបស់ស៊ីមណូស្ដែមតើកោនមាននាទីជាអ្វី ?

២. តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ដែមមានអ្វីខ្លះ ?

៣. តើផ្នែកផ្សេងៗ របស់ផ្កាមានអ្វីខ្លះ ?

៤. ចូរពីពណ៌នាអំពីអត្ថប្រយោជន៍របស់ពពួកស្រល់ ។

៥. តើរុក្ខជាតិអង់ស្យូស្ដែមមានប្រយោជន៍អ្វីខ្លះ ?

ចម្លើយ

១. កោនគឺជា សរីរាង្គបន្ដពូជរបស់រុក្ខជាតិស៊ីមណូស្ដែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្ដពូជ (ស្តែម៉ាតូសូអ៉ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី ) ។

២. ដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីតជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៉ីតវាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត។

៣. ផ្នែកផ្សេងៗរបស់ផ្ការួមមាន ត្របក ស្រទាប់ កញ្ចុំកេសឈ្មោល (ទងកេសឈ្មោល និងប្លោកលម្អង) និងកញ្ចុំកេសញី (ស្ទិចម៉ាត កកេសញី បំពង់លម្អង និងអូវែផ្ទុកអូវុល) ។

៤. សារៈប្រយោជន៍ពពួកស្រល់មានដូចជា ៖

  • ជាជម្រកពពួកសត្វ
  • ដើមត្រុវបានគេយកទៅធ្វើជាគ្រឿងសង្ហារឹម និងផលិតជាក្រដាស
  • ជាអុសសម្រាប់ដុត
  • ជាឳសថសម្រាប់ព្យាបាលជម្ងឺ និងគ្រឿងក្រអូប ។

៥. រុក្ខជាតិអង់ស្យូស្ដែមមានប្រយោជន៍ដូចជា ៖

  • ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ ) ឈើប្រណិត​បេងនាងនួន
  • ជាឳសថសម្រាប់ព្យាបាលជម្ងឺ
  • ផលិតផលឧស្សាហកម្ម ឧទាហរពណ៍ ជ័តដើមកៅស៊ូ និងជ័រដើមឈើទាល
  • ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន
  • ផលិតអុកស៊ីសែនសម្រាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ ។

វិញ្ញាសាទី១៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login