Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអាំងភ្លុចប្រសាទគឺជាអ្វី ?

២. តើអង់ទីប្យូទិចជាអ្វី ?

៣. ហេតុអ្វីបានជានុយក្លេអូទីតមានតែ ៤ ប្រភេទតែអាចបង្កើតម៉ូលេគុល AND ខុសគ្នាច្រើន ?

៤. តើផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ ?

៥. តើសារៈសំខាន់នៃស្វ័យតម្លើងទេ្វ AND មានអ្វីខ្លះ?

ចម្លើយ

១. អាំងភ្លុចប្រសាទគឺជាព័ត៌មានប្រសាទដែលដឹកនាំតាមបណ្ដោយណឺរ៉ួន ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។

២. អង់ទីប្យូទិចជាសារធាតុសាំញុំាដែលផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាត់តេរី ។

៣. បានជានុយក្លេអូទីតមានតែ ៤ ប្រភេទតែអាចបង្កើតព្រោះម៉ូលេគុល AND នីមួយៗកើតឡើងពីនុយក្លេអូទីតច្រើន ដែលតម្រៀបគ្នាទៅតាមតំណលំដាប់ជាក់លាក់ ។ ម៉ូលេគុល AND នីមួយៗខុសគ្នាដោយសារចំនួននុយក្លេអូទីត ប្រភេទនុយក្លេអូទីតនិង ទីតាំងរបស់នុយក្លេអូទីត ។

៤. ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ ។  

  • មជ្ឈមណ្ឌលប្រសាទ មានខួរក្បាល និងបរិមណ្ឌលប្រសាទ ។
  • បរិមណ្ឌលប្រសាទ មានផ្លូវប្រសាទ វិញ្ញាណនាំ និងផ្លូវប្រសាទចលករ ។

៥. សារៈសំខាន់នៃស្វ័យតម្លើងទេ្វ AND ៖

  • រក្សាចំនួនក្រូម៉ូសូមឪ្យនៅដដែលពេលកោសិកាចែក
  • នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន AND ដូចគ្នា
  • រ៉ាប់រងចំនួននិងរូបរាងក្រម៉ូសូមឪ្យនៅដដែលក្រោយចំណែកកោសិកា
  • រ៉ាប់រងនិងតំហែរក្សាព័ត៌មានសេនេទិចឪ្យនៅថេរដោយឆ្លងកាត់ជំនាន់ ។

វិញ្ញាសាទី១២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login