Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិធី និងអន្តរាគមន៍ដល់អ្នកដែលមានបញ្ហាចិត្ត សង្គម

ក. វិធី

  • អ្នកជម្ងឺត្រូវមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាក់ចិត្តកាយ
  • មានការអនុគ្រោះអត់ឳន
  • រារាំងកុំឱ្យមានព្រឹត្តិការណ៍អ្វីៗកើតឡើងឬបម្រុងនឹងកើតឡើងជាថ្មីទៀត
  • ចាត់ទុកព្រឹត្តិការណ៍ដែលប់ះទង្គិចផ្លូវចិត្ត ដែលខ្លួនភ្លាប់ជួបប្រទះកន្លងមក ថាជាបទពិសោធ ឬមេរៀនមួយសម្រាប់ជីវិតរបស់ខ្លួន
  • បង្ហាញមេរៀន ឬបទពិសោធន៍ទាំងនោះដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត
  • លើកទឹកចិត្ត ដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្តឱ្យស្វែងរកដំណោះស្រាយដោយមានការគាំទ្រពីសំណាក់ក្រុមគ្រួសារ មិត្តភក្រ្តិ និងសហគមន៍។

ខ. អន្តរាគមន៍

  • រៀបចំក្រុមមនុស្ស ដែលមានបញ្ហាស្រដៀងគ្នាឱ្យធ្វើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្តូរបទពិសោធន៍រវាងគ្នានិងគ្នា
  • គ្រួសារសហគមន៍គ្រួសារធ្វើ គំរោងព្យាបាលរយៈពេលយូរដើម្បីជួយអ្នកជំងឺដូចជា ៖
  • ប្រសិនបើអ្នកជំងឺមិនទាក់បានទទួលការពិនិត្យលើជម្ងឺផ្លូវកាយត្រូវនាំអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យពេទ្យពិនិត្យ។
  • ត្រូវធ្វើឱ្យអ្នកជម្ងឺមានការជឿទុកចិត្តថារោគសញ្ញានេះមិនមែនជាការចាប់ផ្តើមនៃជម្ងឺធ្ងន់ធ្ងរទេវាគ្រាន់តែជាបញ្ហាផ្លូវចិត្តបន្តិចបន្តួច។
  • បង្ការអ្នកជម្ងឺ កុំឱ្យធ្លាក់ទៅក្នុងជម្ងឺចិត្តវិកលធ្ងន់ធ្ងរដោយផ្តល់ការព្យាបាលជាប្រចាំ។
  • ការព្យាបាលអាចធ្វើឡើងតាមរយៈបុគ្គលិកសុខភាពក្នុងសហគមន៍ ដើម្បីជួយថែទាំអប់រំគ្រួសារ សាច់ញាតិនិងអ្នកជិតខាង។
  • គប្បីព្យាយាមបំផុសអ្នកជម្ងឺឱ្យស្ម័គ្រចិត្តវិលត្រលប់ទៅធ្វើការងារជាធម្មតាវិញ ហើយធ្វើឱ្យគេគិតថាខ្លួនគេជាចំណែកមួយនៃសហគមន៍
  • សកម្មភាពហាត់ប្រាណការសម្រាកចិត្តកាយ ឱ្យបានគ្រប់គ្រាន់ និងការកំសាន្តសប្បាយផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login