Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-21 09:26

ទម្រង់នៃព្រះរាជក្រម មានដូចខាងក្រោម ៖

  • ចំណែកដើម
  • ខ្លឹមសារ
  • រូបមន្តបញ្ចប់

១- ចំណែកដើម ៖ រូបព្រះសង្ហា ចំណងជើងព្រះរាជក្រម អក្សរកាត់ និងលេខ ការបញ្ជាក់អំពីគោរម្យងាររបស់ព្រះមហាក្សត្រ ឯកសារ យោង រូបមន្តនៃការប្រកាសឲ្យប្រើ ចំណងជើងច្បាប់ ។

             ក- ចំណងជើងព្រះរាជក្រម ៖ គេសរសេរចំណងជើងព្រះរាជក្រមជាតួអក្សរមូលហើយធំៗបន្តិចនៅចំកណ្តាលទំព័រ ។ នៅលើចំណងជើងគេដាក់រូបព្រះសង្ហារ ។

ឧទាហរណ៍ ៖

                                                                               (រូបព្រះសង្ហារ)

                                                                                  ព្រះរាជក្រម

            ខ- ការប​ញ្ជាក់អំពីគោរម្យងាររបស់ព្រះមហាក្សត្រ ៖

            នៅខាងក្រោមពាក្យ “ ព្រះរាជក្រម ”

គេសរសេរគោរម្យងារព្រះមហាក្សត្រ ខាងលើចំកណ្តាលទំព័រ មានចំនួន៥បន្ទាត់ ដូចខាងក្រោម ៖

                                                                                          យើង

                                                   ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

                                      សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្រ្ត ពុទ្ធិន្រ្ទាធរាមហាក្សត្រ

                                     ខេមរាជនា សមូហោភាស កម្ពុជារដ្ឋឯករាជបូរណសន្តិ សុភមង្គលា សិរីបុលា

                                                           ខេមរាស្រីពិរាស្រ្ត ព្រះចៅក្រុងកម្ពុជាធិបតី

            គ- ការចុះឯកសារយោង ៖

            គេត្រូវរៀបរាប់អត្ថបទច្បាប់ ដែលពាក់ព័ន្ធទាំងឡាយ នៅជាធរមានឲ្យអស់ ។ ក្នុងការចុះឯកសារយោងគប្បីអនុវត្តតាមការណែនាំដូចខាងក្រោម ៖

  • រដ្ឋធម្មនុញ្ញ
  • ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
  • ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
  • ព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួង
  • ការយោងទៅនឹងច្បាប់មុនៗ នៅជាធរមាន
  • សំណើររបស់រាជរដ្ឋាភិបាល

            ឃ- រូបមន្តនៃការប្រកាសឲ្យប្រើ

      ក្រោមឯកសារយោង គេត្រូវសរសេររូបមន្ត នៃការប្រកាសឲ្យប្រើ ។ ពាក្យ ប្រកាសឲ្យប្រើ ត្រូវសរសេរជាអក្សរធំៗបន្តិចនៅចំកណ្តាលទំព័រ ។

            ង-​ ចំណងជើងនៃច្បាប់

      កម្មវត្ថុនៃច្បាប់ គឺជាចំណងជើងនៃច្បាប់នោះ គេត្រូវសរសេរូបមន្តថា ច្បាប់ស្តីអំពី....... ចំណងជើងត្រូវសរសេរជាតួអក្សរធំបន្តិច ។

            ២- ខ្លឹមសារ​ ៖ អត្តបទច្បាប់ត្រូវបែងចែកជាជំពូក ។ ជំពូកនីមួយៗត្រូវចែកជាមាត្រា ក្នុងមាត្រាត្រូវបែងចែកជាវាក្យខ័ណ្ឌ ។

            ជាទូទៅ ច្បាប់ចែងតែអំពីបញ្ហាទូទៅទេ ។ រីឯរាជរដ្ឋាភិបាល មានភារកិច្ចចេញអនុក្រឹត្យ ស្តីពីបែបបទអនុវត្តច្បាប់ ។ ប៉ុន្តែមានបទប្បញ្ញាតិ្តខ្លះ ត្រូ​វបានចែងក្នុងច្បាប់រួចជាស្រេច ពីព្រោះបទប្បញ្ញាត្តិនេះស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋសភា ។

            ៣- រូបមន្តបញ្ចប់

            ក- ការចុះហត្ថលេខា ៖ ព្រះរាជក្រម ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ឬចុះហត្ថលេខា ដោយប្រមុខរដ្ឋស្តីទី នៅពេលដែលព្រះមហាក្សត្រទ្រង់ព្រះអវត្តមាន ។ កន្លែងដែលត្រូវឡាយព្រះហស្ថលេខា ឬចុះហត្ថលេខាគឺនៅខាងស្តាំ ក្រោមបន្ទាត់ក្រោមបំផុតនៃច្បាប់ ។

            ខ- ការចម្លងព្រះរាជក្រម

  • ចម្លងចែក ៖ អគ្គលេខាធិការនៃរាជរដ្ឋាភិបាល មានភារកិច្ចជាអ្នកចម្លងចែកព្រះរាជក្រម ។ ច្បាប់ចម្លងចែកត្រូវបានផ្ញើជូនក្រសួង ស្ថាប័ន រាជធានី-ខេត្ត ។

ក្នុងការចម្លងចែក គេប្រើរូបមន្តដូចខាងក្រោម ៖

                                                                                                                                            លេខៈ............ចល

                                                                                                                                               ដើម្បីចម្លងចែក

                                                                                                                                        ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ.....

                                                                                                                                      អគ្គលេខាធិការរាជរដ្ឋាភិបាល

  • ចម្លងត្រឹមត្រូវ តាមច្បាប់ចម្លងចែក ៖ ក្រសួង ស្ថាប័ន ដែលត្រូវការចម្លងព្រះរាជក្រមសម្រាប់ចែកជូន នៅអង្គភាពក្រោមឱវាទ ឬសម្រាប់ប្រើការផ្សេងៗ ត្រូវអនុវត្តរូបមន្តដូចខាងក្រោម ៖

                                                                                                                                       លេខៈ.........................

                                                                                                                         បានចម្លងត្រឹមត្រូវ តាមច្បាប់ចម្លងចែក

                                                                                                                                     ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ.....

                                                                                                                                          អគ្គនាយករដ្ឋបាល


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login